ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តរតនគិរី ៖ មនុស្ស​២​នាក់​រង​របួសធ្ងន់​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា​បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ខូចខាត​ទាំង​សង្ខាង​ផ្នែក​ខាង​មុខ​។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​អូ​រមៀត សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

យោង​តាម​របាយការណ៍​របស់​លោក ផ​ន ទុំ នាយ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀ​ក បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ អេ​ង​ឆាយ ឈី​ម ភេទ​ប្រុស អាយុ​55​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​សាលាខេត្ត រស់នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ជិះ​ម៉ូតូ​ម៉ាក Honda Dream ស៊េរី​២០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​រដ្ឋ​០៧-០១-៧៦ មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​រង​របួសធ្ងន់​ត្រូវ​បាន​ឡាន​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​។

រីឯ​ភាគី​ម្ខាង​ទៀត​មានឈ្មោះ​ម៉ៅ​សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ថ្មី​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង រង​របួសស្រាល បាន​ជិះ​ម៉ូតូ​ម៉ាក​Honda wave ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម​1F-7250 ឌុ​ប​គ្នា​២​នាក់​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ចំណែក​អ្ន​ករូម​ដំណើរ​ជាមួយ​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្តង​។​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ថា​ស្ថានភាព​គ្រោះថ្នាក់​រវាង​ម៉ូតូ និង​ម៉ូតូ​នេះ​ព្រោះតែ​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ហើយ​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​ទាំង​សង្ខាង​ថែម​ទៀត​ផង​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ម៉ូតូ​ទាំង​២​គ្រឿង​សមត្ថកិច្ច​ជំនាញ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ​រង​ចាំ​ការ​ដោះស្រាយ​តាម​ក្រោយ​៕