Q&A : តើ​ការ​រួមភេទ​ឈរ​ អាច​រារាំង​ការបង្ក​កំណើត​ទេ ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​អាយុ ១៩ ឆ្នាំ បានរួម​ភេទ​ជាមួយ​សង្សារ​ញឹកញាប់​ដែរ ប៉ុន្តែ​ដោយសារ ភ័យខ្លាច​មានគភ៌ នាង​ខ្ញុំ​តែង​បង្គាប់​ឱ្យ​សង្សារ​រួមភេទ​ឈរ ព្រោះ​នាង​ខ្ញុំ​គិតថា​ទឹក​ស្ពែ​ម​មិនអាច ចូលដល់​ស៊ុត ដែល​ធ្វើឱ្យ​មានគភ៌​បានឡើយ ។ នាង​ខ្ញុំ​តែង​អនុវត្ត​វិធី​នេះ​មាន​ប្រសិទ្ធភាព​ផងដែរ ព្រោះ​ឃើ​ថា​មិនទាន់​មានគភ៌​ទេ ប៉ុន្តែ​ដោយសារ​ខ្លាច​មិនមាន​សុវត្ថិភាព នាង​ខ្ញុំ​ចង់ដឹងថា តើ​ការ​រួមភេទ​ឈរ​អាចជួយ​ការពារ​មិនឱ្យ​មានគភ៌​បានទេ ?

ចម្លើយ ៖ ជាការ​យល់​ខុស​ទាំងស្រុង ព្រោះថា​ការរួម​ភេទ​តាម​វិធី​ណាក៏ដោយ​ឱ្យតែ​មានទឹក ស្ពែ​ម​ចូលដល់​ក្នុង​រន្ធ​ប្រដាប់ភេទ​សុទ្ធតែ​អាច​ប្រឈម​នឹង​ឱកាស​មានគភ៌​បាន​គ្រប់ពេលវេលា​ទាំងអស់ ។ ហេតុនេះ​អ្នក​មិនគួរ​យល់ច្រឡំ​ថា​ការរួម ភេទ​ឈរ​មិនអាច​មានគភ៌​បាន​នោះឡើយ ព្រោះថា ទឹក​ស្ពែ​ម​បុរស​នឹង​ហែល​លឿន​ទៅកាន់​ស៊ុត​ស្ត្រី ។ ដោយសារតែ​ហេតុនេះ ទោះបីជា​បុរស​ដក​លិង្គ ចេញ្ញ​មុននឹង​បញ្ចេញ​ទឹកកាម​ក៏ដោយ ក៏​នៅតែ អាច​មានកូន​ដោយសារ​មេជី​វិត​ឈ្មោល​មួយចំនួន អាច​ជ្រាបចូល​ទៅក្នុង​ទ្វារមាស​មុននឹង​ចេញ​ទឹក កាម ។ ការ​រួមភេទ​បែបនេះ​មិន​ត្រឹម​ប្រឈមមុខ​ជាមួយ​ការ​មានគភ៌​ទេ ប៉ុន្តែ​ប្រឈមមុខ​ជាមួយ ការឆ្លង​មេរោគ​មួយចំនួន​ថែមទៀត​ផង ៕