អ្នក​ប្រើ​ស្លាក​លេខ​ម៉ូតូ និង​យានយន្ត «PRESS» អាច​ជាប់គុក​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ប្រកាស​មិន​ទទួលស្គាល់​អ្នកប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ និង​យានយន្ដ ដែល​ដាក់ឈ្មោះ​អង្គភាព​សារព័ត៌មាន ឬ PRESS ឡើយ​។ លោក​រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ព្រមាន​ថា បើ​នៅតែ​បន្ដ​សម្មភាព​ប្រើប្រាស់​ទៀត​នោះ ពួកគេ​នឹង​អាច​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធ​ធនាគារ​។​

​ក្រសួង​ព័ត៌មាន​ប្រកាស​ជា​លើកចុងក្រោយ មិន​ទទួលស្គាល់​អ្នកប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ និង​យានយន្ដ ដែល​ដាក់ឈ្មោះ​អង្គភាព​សារព័ត៌មាន ឬ PRESS ឡើយ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី ខៀវ  កាញារីទ្ធ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​តាក់តែង​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នៅ​ថ្ងៃទី​១៦​ខែកុម្ភៈ​។ លោក មានប្រសាសន៍ថា បើ​អ្នក​ដែល​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ គឺ​ជាប់​ពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ប៉ុន្ដែ​បើ​អ្នក​ដែល​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ PRESS ឬ​អង្គភាព​សារព័ត៌មាន មានន័យថា បាន​ប្រ​ព្រឹ​ត្ដ​អំពើ​ក្លែងបន្លំ​លិខិត​សាធារណៈ ដែល​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។ បញ្ហា​ផ្លូវច្បាប់ ដែល​លោក​រដ្ឋមន្ត្រី​អះអាងថា អ្នកប្រព្រឹត្ត​អាច​ប្រឈម​នឹង​ការដាក់​ពន្ធនាគារ និង​ការផាកពិន័យ​។​

​រដ្ឋមន្ត្រី​រូបនេះ បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ ក្រសួង​មិន​ចេញ​សេចក្ដីណែនាំ​ដល់​អង្គភាព​សារព័ត៌មាន​បន្ដទៀត​នោះទេ ព្រោះ​កន្លងមក ក្រសួង​ព័ត៌មាន​បានធ្វើ​ការណែនាំ​ជាច្រើនលើក ច្រើនសារ​រួចមកហើយ​។ លោក បន្ថែមថា កម្ពុជា​មានច្បាប់​ចរាចរណ៍​ផ្លូវគោគ​ថ្មី ដែល​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ត្រូវគោរព​តាម​៕

​ប្រភពពី AKP

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​