កូរ៉េ​ខាងជើង​ជាប់​ក្នុង​ការ​សង្ស័យ​ថា​ រៀបចំ​ផែនការ​វាយលុក​រថភ្លើង​ក្រោម​ដី​កូរ៉េ​ខាងត្បូង​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​កូរ៉េ​ខាងត្បូង​ Yonhap​ បាន​ដកស្រង់​សម្តី​លោក​ Lee​ Chul-Woo​ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ពិភពលោក​ថ្មី​ កំពុង​កាន់កាប់​អំណាច​ នា​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim​ Jong-Un​ អាច​បាន​ដាក់​បទបញ្ជា​ដល់​ស្ថាប័ន​យោធា​ និង​ចារកម្ម​របស់​ខ្លួន​ បង្កើន​ការ​ត្រៀម​បម្រុង​វាយលុក​បង្កចលាចល​ រួម​ទាំង​វាយប្រហារ​លើ​ប្រព័ន្ធ​ Internet​ របស់​កូរ៉េ​ខាងត្បូង​ផង​ ខណៈ​អគ្គនាយកដ្ឋាន​ស៊ើបការណ៍​ដែល​ជា​ស្ថាប័ន​ចារកិច្ច​របស់​កូរ៉េ​ខាងជើង​ ទទួល​ភារកិច្ច​អនុវត្តន៍​ចាត់ចែង​ប្រតិបត្តិការ​នេះ​ ដោយ​សំដៅលើ​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ជា​អាទិ៍​ ៖​ រថភ្លើង​ក្រោម​ដី​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ មជ្ឈមណ្ឌល​ថាមពល​អគ្គិសនី​…​។​ល​។​

​លោក​ Lee​ Chul-Woo​ បាន​លើក​ឡើង​អំពី​លទ្ធភាព​របស់​កូរ៉េ​ខាងជើង​វាយប្រហារ​មក​លើ​កូរ៉េ​ខាងត្បូង​ និង​បណ្តា​សកម្មជន​កូរ៉េ​ខាងជើង​ប្រឆាំង​នឹង​របប​នយោបាយ​ក្រុង​ព្យុ​ង​យ៉ាង​ផង​ ដោយ​ការ​បំពុល​ថ្នាំ​ ឬ​ចាប់ជំរិត​ ។​

​បច្ចុប្បន្ន​ ស្ថាប័ន​ចារកិច្ច​ជាតិ​របស់​កូរ៉េ​ខាងត្បូង​(NIS)​ កំពុង​ប្រមែប្រមូល​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​លទ្ធភាព​វាយប្រហារ​របស់​កូរ៉េ​ខាងជើង​ជាយថាហេតុ​នោះ​ហើយ​ ៕​

កូរ៉េ​ខាងជើង​ជាប់​ក្នុង​ការ​សង្ស័យ​ថា​ រៀបចំ​ផែនការ​វាយលុក​រថភ្លើង​ក្រោម​ដី​កូរ៉េ​ខាងត្បូង​

Related