នាយករដ្ឋមន្ត្រីតួគី ដាក់បន្ទុក ទៅលើក្រុមឧទ្ទាម Kurds នៅស៊ីរីជាអ្នក នៅពីក្រោយការផ្ទុះ

បរទេស: ប្រភពព័ត៍មានរបស់BBC បានសរសេរឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី របស់ប្រទេសតួគី ថ្ងៃនេះបានចេញមក ប្រកាសថាការផ្ទុះ ដែលបានសម្លាប់មនុស្ស ជាច្រើននាក់នោះ គឺជាទង្វើរបស់ក្រុមឧទ្ទាម Kurds ដែលមានទីតាំង នៅក្នុងប្រទេសស៊ីរី។

លោក Ahmet  Davutoglu ថ្លែងបន្ថែមទៀតថា ក្រុមប្រយុទ្ធទាំងនោះបាន ធ្វើការសហការណ៍ គ្នាជាមួយនឹងក្រុមទាហាន ដែលមកពីក្រុមគណបក្ស កម្មករ Kurdistan ( Kurdistan Workers Party KPP)របស់តួគី។ ក្រុមKPP នេះធ្លាប់ត្រូវបានតួគី ធ្វើការវាយប្រហាររួចម្តង ហើយកាលពីថ្ងៃម្សិលមិញ ហើយវាអាចជាមូលហេតុ នៃការសងសឹក របស់ខ្លួនទៅកាន់តួគីវិញ។

គួរបញ្ជាក់ផងដែរថា រថយន្តមួយគ្រឿង ដែលបានដាក់ចតនៅក្បែរ ផ្លូវមួយក្នុងទីក្រុងDiyarbakir ត្រូវបានគេចុចបំផ្ទុះ ឡើងនៅពេលដែលក្បួន ទាហានរបស់តួគីបានធ្វើ ដំណើរឆ្លងកាត់ហើយ របាយការណ៍បានឲ្យដឹងថា មនុស្ស២៦នាក់បានស្លាប់ ហើយក្នុងនោះមាន យ៉ាងហោចណាស់ទាហាន៦នាក់៕

នាយករដ្ឋមន្ត្រីតួគី ដាក់បន្ទុក ទៅលើក្រុមឧទ្ទាម Kurds នៅស៊ីរីជាអ្នក នៅពីក្រោយការផ្ទុះ