ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ដោយ​រថយន្ត ហា​យ​លែ​ន​ឌើ ពាក់​ស្លាក​លេខ ភ្នំពេញ​2J-0240 ។ រថយន្ត​ហា​យ​លែ​ន​ឌើ ខាងលើ​បង្កហេតុ​ចំនួន​ពីរ​លើក ទី​មួយ​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង នៅ​ម្ដុំ​វត្ត​អង្គ​តា​ម៉ិ​ញ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លើក​ទី​ពីរ ក្រោយ​ពី​ជួប​ករណី​លើក​ទី​១​ហើយ រថយន្ត​បង្កហេតុ​ក៏​បើក​រត់​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ក៏​បាន​ជ្រុល​ទៅ​បុក​ចូល​ដល់​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដដែល បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​ក្នុងផ្ទះ​អស់​ជា​ច្រើន និង​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៣​គ្រឿង តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ដល់​មនុស្ស​សូ​ម្បី​តែ​ម្នាក់ ។

ក្រោយ​ពី​កើតហេតុ​ម្ចាស់​រថយន្ដ​មិន​ហ៊ាន​ចុះ​ពី​ក្នុង​រថយន្ត​ទេ ខ្លាច​កម្លាំង​ប្រជាពលរដ្ឋ ជា​ច្រើន​នាក់​ដែល​ទៅ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​នោះ ប្រើ​ហិង្សា​ទៅ​លើ​រូប​គាត់ ៕