ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបន្ទាយមានជ័យ ៖ មាន​ហេតុការណ៍​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ក៏​ព្រោះតែ​ប្រពន្ធ​បានឃើញ​ប្តី​បើកឡាន​ដឹក​ស្រី​ស្នេហ៍​ដើ​លេង មក​ហូប​អាហារ​នៅ​ផ្សារ​រាត្រី​ក៏​ជិៈ​ម៉ូតូ​តាម​ពីក្រោយ​ទាន់ ក៏​មានការ​វាយ​ប្រតប់​គ្នា​រវាង​ប្រពន្ធដើម​និង​ស្រី​សេ្ន​ហ៍ ប្តី​មានការ​ភ័យ​ស្លន់ស្លោ​ដាក់​លេខ​ថយក្រោយ​ជាន់​មួយ​ទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​បុក​កៀប​នឹង​បង្គោល​ស៊ីម៉ង់ត៍​បាក់ឆ្អឹង​ជំ​នីមួយ​ចំហៀង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹក​មក​សង្គ្រោះ​បន្ទាន់​តែ​ជា​អកុសល​នាង​ត្រូវ​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ បន្សល់​ទុក​កូនប្រុស ស្រី​ចំនួន​២​នាក់ ឯ​ឪពុក​ក៏​ប្រឈម​និង​ជាប់​ពន្ធនាគារ​។

​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​ស្ត្រី​ជា​ប្រពន្ធដើម​ដែល​ស្លាប់​មានឈ្មោះ មាស  សារី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ចំណែក​បុរស​ជា​ប្តី​បង្ក​ល្មើស ឈ្មោះ​សាន ស៊ី​ម​ហៅ​ចក់ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​ជាង​ធ្វើ​ចេតិយ​។​បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា​៖​មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​បាន​បើក​មក​ឈប់​មុខ​ផ្ទះ​របស់​គាត់ នៅ​និង​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ស្រាប់តែ​ពេល​នោះ​ក៏​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រថយន្ត  ស្រី​ក្នុង​ឡាន​បាន​ទម្លាក់​កញ្ចក់​ចុះ ស្ត្រី​ជា​ប្រពន្ធ​បាន​ឡើង​លើ​ឈ្នាន់​ជាន់​ចូល​ក្នុង​រថយន្ត​ក៏​បាន​ប្រ​វ៉ា​យ​ប្រតប់​គ្នា ប្តី​ឃើញ​ដូច្នោះ​ក៏​ថយ​រថយន្ត​យ៉ាង​លឿន​ទាំង​ប្រពន្ធ​កំពុង​តែ​ប្រ​វ៉ា​យ​ប្រតប់​គ្នា​ដែល​ប្រពន្ធដើម​នៅ​ខាងក្រៅ គោលបំណង​ដើម្បី​ឲ្យ​ប្រពន្ធ​លោត​ចុះ  ក៏​បណ្តាល​ឲ្យ​បុក​កៀប​នឹង​បង្គោល​ស៊ីម៉ង់ត៍​កម្ពស់​១​ម៉ែត្រ និង​បុក​រោង​ដែក​បណ្តាល​បាក់​ដួល​រលំ​និង​បែក​ពោង​ក្មេង​លោត​លេង នេះ​សំណាងល្អ មិន​បង្ក​ឲ្យ​ក្មេង​ៗ​ជាង​១០​នាក់​កំពុង​លោត​លេង​លើ​ពោង​គ្មាន​គ្រោះថ្នាក់​តែ​ឪពុក​ម្តាយ​ព្រលឹង​នៅ​ចុង​សក់​ផង​ដែរ​។​

បើ​តាម​សំដី​របស់​ឈ្មោះ​សាន ស៊ី​ម ជា​ប្តី​នោះ​បាន​និយាយ​ប្រាប់​ថា​៖​មុន​ពេល​កើតហេតុ​រូបគេ​បាន​ស៊ី​ការ​មិត្ត​ភ័ក្ត្រ ចេញពី​ស៊ី​ការ​បាន​បើករថយន្ត​ម៉ាក​នី​សាន់​ណា​វ៉ា​រ៉ា ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2A-6906 ដែល​ខ្លួន​ទើបតែ​ទិញ​នាំ​ស្រី​ស្នេហ៍​របស់​គេ​ឈ្មោះ​នាង មុំ ជា​ស្រី​ខា​រា​អូ​ខេ នៅ​សណ្ឋាគារ​រុងរឿង ដើរ​លេង​ទៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ លុះ​ពេល​ត្រឡប់​មក​វិញ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ដដែល​ក៏​នាំ​នាង​ទៅ​ហូប​បាយ​នៅ​ផ្សារ​រាត្រី ស្រាប់តែ​ប្រពន្ធ​ជិះ​ម៉ូតូ ខ្លួន​ក៏​ឈប់​ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ បាន​វាយ​ប្រតប់​គ្នា​ជា​ស្រី​ស្នេហ៍​របស់​ខ្លួន ប៉ះ​នឹង​ចង្កឹះ​លេខ ខ្លួន​ភ័យ​ផង​នោះ​ក៏​ច្រឡំ​ជាន់​ហ្គែ​រ​ថែម​ទៀត​។​ស្ត្រី​រង​គ្រោះ​បើ​តាម​ការ​ពិនិត្យ​ពី​លោកគ្រូ​ពេទ្យ បាន​និយាយ​ថា​៖​ជន​រង​គ្រោះ​បាន​បាក់​ជំនី​ទាំងអស់​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​រហូត​ដល់​ស្លាប់ ដែល​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​។​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា​៖ បុរស​ជា​ប្តី​ត្រូវ​បាន​នាំ​មក​សួរ​នៅ​ការិយាល័យ​ចរាចរណ៍​ជើង គោក​ខេត្ត និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕​