សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ មកពីកិច្ចប្រជុំ កំពូលអាស៊ាន អាមេរិក មកដល់កម្ពុជា ដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក មកដល់កម្ពុជាវិញដោយសុវត្ថិភាព វិញហើយ នាវេលាម៉ោង១១ យប់ថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានសរសេរ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះផងដែរថា "ពេលនេះខ្ញុំ និងគណៈប្រតិភូកម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិ ប្រកបដោយសុវត្តិភាពហើយ។ ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជានិច្ចកាល បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ខ្ញុំ និងសមាជិកគណ´ប្រតិភូ។ សុំអរគុណចំពោះបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ដែលបានចំណាយពេលមកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយខ្ញុំ និងគណៈប្រតិភូកម្ពុជា"។

សម្តេច បានមានប្រសាសន៍ថា "មកដល់មាតុប្រទេសវិញ បំណុលដែលខ្ញុំជំពាក់ពិតជាមានច្រើន។ ឯកសារពិតជានៅកកកុញរង់ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា។ ខ្ញុំត្រូវធ្វើកិច្ចការទាំងអស់នេះនៅថ្ងៃស្អែក ដើម្បីជំរុញល្បឿនការងារ ព្រោះបើនាយករដ្ឋមន្ត្រីមិនសំរេច ឬមិនចុះហត្ថលេខាទេ ការងារនឹងយឺតយ៉ាវ។ បំណុលមួយដែលខ្ញុំមិនអាចរកសងបាន គឺចៅៗខ្ញុំច្បាស់ជាមកលេងជាមួយខ្ញុំហើយសួរខ្ញុំថា ឯណាកាដូសំរាប់ចៅ ខ្ញុំកំពុងរកវិធីដោះសារជាមួយចៅៗដែលពិបាកជាងការងាររដ្ឋទៅទៀត"។

សម្តេច ក៏បានសរសេរផងដែរថា "សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរបស់កម្ពុជា ទោះបីលោកអញ្ជើញទៅដល់ទីណា គឺតែងតែគិតគូរខ្វល់ខ្វាយ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ទោះបីមានការហត់នឿយខ្លះៗក្នុងការធ្វើដំណើរផ្លូវឆ្ងាយទាំងទៅទាំងមក (កម្ពុជា-អាមរិក) គឺ សម្តេចតេជោ បានសម្រេចជោគជ័យធំៗជាច្រើនជូនប្រជាពលរដ្ឋ ដែលជាមោទនៈជាតិទាំងមូល”។

សម្តេចតេជោ ក៏បានថ្លែង អរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់សម្តេច និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។
“ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជនដែលបានតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវត្តន៌នៃកិច្ចប្រជុំនេះ ដែលនេះបង្ហាញដោយមោទនៈភាពថា ប្រជាជនយើងចាត់ទុកកិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការដែលខ្លួនត្រូវដឹងក្នុងនាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស”។

សម្តេចតេជោ ក៏បានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកថា បានទទួលលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕