ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប


ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប

គេ​ធ្លាប់តែ​និយម​ឭ និង​ស្គា​ល់ពី​ស្រែអំបិល​ខេត្តកោះកុង​ដ៏​ល្បីល្បាញ​លើ​កសិកម្ម​ផលិត​អំបិល​ក្នុងការ​ផ្គត់ផ្គង់​ក្នុង និង​ក្រៅ​ស្រុក។ ខណៈ​នេះ ខេត្តកំពត និង​កែប​បានចាប់ផ្តើម​ចូលរួម​ក្នុង​​ផលិត​កម្មនេះ​ផងដែរ ដោយមាន​ការវិនិយោគ​ពី​ក្រុមហ៊ុន InfraCo Asia Development Pte Ltd និង​ក្រុមហ៊ុន EEE Korea Co Ltd តាមរយៈ​ក្រុមហ៊ុន Asia Salt (Cambodia) លើ​ការបើក​កសិដ្ឋាន​ស្រែអំបិល​មួយ​លើ​ផ្ទៃដី ១២០ហិកតា​ នៅក្នុង​ខេត្តកំពត​នឹង​លាត​ទៅដល់​ក្រុងកែប។

 

ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប

 

ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប

 

ដោយ​ប្រទេស​កម្ពុ​ជាមាន​លក្ខខណ្ឌ​អាកាសធាតុ​អាច​ឲ្យ​យើង​ប្រមូល​ផល​បាន​ច្រើនដង​ក្នុង​មួយឆ្នាំ សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត-កែប បាន​គៀងគរ​គ្នា​ក្នុង​ការផលិត​អំបិល​ក្នុង​តំបន់ និង​ចាប់ផ្តើម​ប្រមូល​ផល​ពី​ខែមករា​ទៅដល់​ខែមិថុនា​ក្នុងឆ្នាំនេះ។

 

លោក YooGi Sang នាយក​ក្រុមហ៊ុន Asia Salt (Cambodia)បាន​លើកឡើងថា បាន​ឲ្យ​ដឹងថា ដោយហេតុថា​កម្ពុ​ជាមាន​អាកាសធាតុ​អំណោយផល កសិដ្ឋាន​ផលិត​អំបិល​ប្រមូល​ផល​រហូតដល់១៥០ ឬ ១៦០ ថ្ងៃ​ក្នុង១ឆ្នាំនេះ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​ពួកយើង​មានការ​ចាប់អារម្មណ៍​ក្នុង​បន្តាក់ទុន។

 

មិន​គ្រាន់តែ​ជា​តំបន់​វិនិយោគទុន​ប៉ុណ្ណោះ​ទេ កសិដ្ឋាន​ស្រែអំបិល​ខេត្តកំពត និង​ក្រុងកែប បាន​ក្លាយជា​កន្លែង​ទេសចរណ៍​មួយ​សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ និង​ចង់​ស្វែងយល់​បន្ថែម​ពី​ការធ្វើ​អំបិល។ មិនតែប៉ុណ្ណោះ តំបន់​នេះ​ពិតជា​ល្អ និង​ស្រស់​សម្រាប់​ការថតរូប និង​វីដេអូ ជាពិសេស​នៅពេល​ព្រឹក​ព្រលឹម​ថ្ងៃ​រះ និង​ពេល​សូរិយា​រៀប​អស់​ស្ត​ង្គ​ត់។

 
ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប

 

ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប

 

ទេសចរណ៍​ស្រែអំបិល​ខេត្ត​កែប

 

 

អត្ថបទ៖ កើត ចន្ទ្រា