សង្ឃឹមថាបើចាញ់លើកនេះឡុង សុភីមិនឡាំប៉ាទៀតទេ

ភ្នំពេញ:    ​ភ្នំពេញ​:​លើស​ង្វៀន​ខេត្ត​រតនគីរី​របស់ Cambodia Beer ឌេ​ល​រៀបចំ​ដោយ SEA-TV សម្រាប់​យប់​ថ្ង់​ទី​១៩កុម្ភៈ​អ្នក​ប្រដាល់​កម្ពុជា ៣ រូប​នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ។​

​    ​ឡុង សុ​ភី​ក្លិប​សាល​វ័​ន្ត​កីឡា​ដែល​ទើបតែ​ឡាំប៉ា​ដោយសារ​ប្រកួត​ចាញ់​ថៃ​ កន្លងមក​នោះ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រ​កួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phach Arun ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ពុំ​ធ្លាប់​ប្រកួត​ចាញ់​នៅ​ស្រុក​ខ្មែរ​ឡើយ​ហើយ​ គេ​រំពឹងថា​សុ​ភី​អាចជា​អ្នក​ប្រដាល់​កម្ពុជា​ដំបូង​គេ​ហើយ​ដែល​អាច​នឹង​ យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន ។ សុ​ភី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៣ ដង ឈ្នះ ១០២ដង ចាញ់​២៤​ដង និង ស្មើ​ពិន្ទុ ៧ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phach Arun វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣ ដង ឈ្នះ​៧៣​ដង និង ចាញ់​១០ ដង ។​គេ​ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែលមាន​អ្នកខ្លាំងៗ​ស្រុក​ខ្មែរ​មិនតិច​ ទេ​ដែល​គេ​បង្ក្រាបបាន​នោះ ។ ចាំមើល​រវាង​សុ​ភី​ និង Phach Arun នរណា​ឈ្នះ ?

​    ​ពេជ្រ សីហា សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phlay Noy ដោយ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩ គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ក៏​ជា​ជើង​ខ្លាំង​គ្រាន់បើ​ដែរ ។​គេ​ធ្លាប់​ប្រកួត​ឈ្នះ​កន ចន្ថា​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ដែលជា​មិត្ត​រួម​ក្លិប​ជាមួយ​សីហា តែ​គេ​ប្រកួត​ចាញ់​ពិន្ទុ​ធី តុង​ហ៊ី​ក្លិប​សាល​វ័​ន្ដ​កីឡា ។​

​    ​Phlay Noy មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០១​ដង     ​ឈ្នះ​៨៣​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ ២ ដង ។ ចំពោះ​អ្នក​ប្រ​ដាល់​កម្ពុជា​ពេជ្រ សីហា​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៨​ដង ឈ្នះ​៩៩​ដង ចាញ់​១៤​ដង និង ស្មើ​ពិន្ទុ ៥ ដង ។ មួយរយៈ​នេះ​សីហា​តែងតែ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​បរទេស​សម្រាប់​លើក​នេះ​ មិនដឹងថា​សីហា​ជួប​សំណាងល្អ​ឬ​សំណាងអាក្រក់​ទៀត​នោះឡើយ ។​

​    ​ផល សោ​ភ័​ណ្ឌ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Chheang Krai ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣៥០​គីឡូក្រាម ។​

​    ​សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ប្រកួត​មាន​ភាពវាងវៃ​ណាស់ ។ ជាមួយនឹង​ទេពកោសល្យ​វ៉ៃ​ក្នុង​ស្ថាន​ភាព​ចង្អៀត​នោះគេ​បញ្ចេញ​កែង និង កណ្ដាប់ដៃ​តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​យ​ស្រឡាំងកាំង​ដោយសារតែ​រហ័ស ហើយ ចំ​
 គោលដៅ​បានល្អ ។​
​    ​អ្នក​ប្រដាល​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៩​ដង ឈ្នះ​៨៨ ដង ចាញ់ ១១ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​Chheang Krai វិញ​ក៏​មិនមែនជា​អ្នក​ប្រដាល់​ដែល​ខ្សោយ​ដែរ​គេ​មាន​ប្រវត្តិ​ប្រកួត ៩២ ដង ឈ្នះ​៧២​ដង ចាញ់​១៨​ដង​ស្មើ​ពិ​ន្តុ ២ ដង ។ ជំនួប​មួយ​នេះ​នរណា​ក៏មាន​ជំនឿ​ចិត្ត​ថា​សោ​ភ័​ណ្ឌ នឹង ឈ្នះ​ដែរ ។​

​    ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ម៉ន វីរៈ​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​ឯម សុធី​ក្លិប​ឬ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​ផាន ផាត់​យុទ្ធ​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​ម៉ន​ រដ្ឋា​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដែរ ។​

​    ​ឡៅ ផា​នាថ​ក្លិប​ម្កុដ​រាជសីហ៍​ប្រកួត​ជាមួយ​គឹម វាសនា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ និង សរ សី​សមាគម​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​ម៉ូ រដ្ឋា​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​
​    ​