តុ​រៀន​កូន​ភ្លោះ​ ចេញ​ផ្សាយ​ហើយ!

តុ​រៀន​កូន​ភ្លោះ​ ចេញ​ផ្សាយ​ហើយ!

«​Teacher ខ្ញុំ​សុំ​អង្គុយ​តុ​ទី​៤ ហើយ​ណា​!!» សុម៉េង សិស្ស​ប្រុស​អាយុ​​៩​ឆ្នាំ​លើក​ដៃ​សំពះ​ ពេល​និយាយ​ជា​មួយ​ខ្ញុំ​​។ ខ្ញុំ​ក្រឡេក​មើល​ទៅ​តុ​ទី​៤ ទាំង​អារម្មណ៍​មិន​ល្អ បើ​ខ្ញុំ​ឱ្យ​គេ​ទៅ​អង្គុយ​ សុម៉េង​នឹង​ជួប​រឿង​ដូច​សិស្ស​ថ្មី​មិន​ខាន។
«​No! You can’t​!!» ខ្ញុំ​​តប​ខ្លី​ៗ។
«​Teacher ហ្អ៎! អង្គុយ​ជិត​ជាតា​រញ៉េរញ៉ៃ​ណាស់ វា​ឆាឆៅ​ខ្ញុំ​​អត់​ឱ្យ​កត់​មេរៀន​ទេ!» សុម៉េង​នៅ​រអ៊ូ​រង៉ូវៗ ដាក់​ខ្ញុំ។
«​I said NO! Go back and write down your lesson!» ខ្ញុំ​ដំឡើង​សំឡេង​រៀង​ឮ​បន្តិច​ ទើប​ក្មេង​ម្នាក់​នេះ​ចូល​ទៅ​អង្គុយ​នៅ​តុ​គេ​វិញ​ទាំង​មុខ​ក្រញូវ​។

ពេល​កត់​មេរៀន​ដាក់​ក្ដារ​ខៀន​រួច​ ខ្ញុំ​ងាក​មក​វិញ​ក៏​ឃើញ​សុម៉េង​អង្គុយ​​នៅ​តុ​ទី​​៤​នោះ។ ខ្ញុំ​ចាប់​ផ្ដើម​ស្លន់ ហើយ​ស្រែក​ដាក់​ក្មេង​នេះ​យ៉ាង​គំហក៖
​«​Teacher ថា​កុំ​ឱ្យ​ទៅ​អង្គុយ​តុ​ហ្នឹង ​ឮ​ទេ?​!»
សិស្ស​ទាំង​អស់​ដែល​កំពុង​តែ​រញ៉េរញ៉ៃ​​​ស្ងាត់​ច្រៀប​ ដោយ​សារ​ឥទ្ធិពល​នៃ​សម្រែក​ខ្ញុំ​ ស៊យ​អី លោក​នាយក​សាលា​ក៏​ដើរ​កាត់​ថ្នាក់​ខ្ញុំ​ ឮ​ខ្ញុំ​ស្រែក​ដាក់​សិស្ស​ច្បាស់​ណាស់​ហើយ ​តាម​ខ្ញុំ​គិត។ គាត់​ជ្រួញ​ចិញ្ចើម​ដាក់​ខ្ញុំ​បន្តិច​ ហើយ​ដើរ​ទៅ​ហួស​ទៅ។ ធានា​ថា ចេញ​ទៅ​ផ្ទះ​ គេ​ហៅ​ខ្ញុំ​ទៅ​ស្ដី​ឱ្យ​ហើយ។

ងាក​មក​សុម៉េង​វិញ​ គេ​ក៏​ដើរ​មក​អង្គុយ​​នៅ​តុ​ដើម​របស់​គេ​វិញ​ តែ​ចៃដន្យ​ ឬ​ក៏​អី​ផ្សេង​ គេ​ដើរ​ទាក់​ជើង​តុ​ដួល​ព្រុស។ មិត្តភ័ក្ដិ​គេ​​សើច​គិល ​តែ​​ខ្ញុំ​ស្ទុះ​ទៅ​មើល​គេ​ ក្បាល​គេ​ប៉ះ​នឹង​ជើង​តុ​រលាត់​ស្បែក។ ខ្ញុំ​ប្រើ​​​ សំណាង​ដែល​ជា​ប្រធាន​ថ្នាក់​ឱ្យ​ទៅ​ទិញ​បង់​បិទ​ដំបៅ​​ ហើយ​យក​មក​បិទ​​ឱ្យ​គេ។
សិស្ស​ទាំង​អស់​អង្គុយ​អាន​មេរៀន​ដោយ​ស្ងៀម​ស្ងាត់ ខ្ញុំ​ដើរ​មើល​សិស្ស​តាម​តុ។ ពេល​ដើរ​ទៅ​ដល់​តុ​ទី​៤ ខ្ញុំ​ឃើញ​​នៅ​លើ​បង្អែក​កៅអី​ពីរ​ មាន​ទឹក​លុប​សរសេរ​​ឈ្មោះ​លើ​នោះ មួយ​ស្រី​នីដ​ មួយ​ស្រី​ពេជ្រ​ ។
ខ្ញុំ​ងាក​​ទៅ​មើល​កៅ​អី​សិស្ស​ឯ​ទៀត​ ឃើញ​គេ​ដាក់​ឈ្មោះ​ខ្លួន​ឯង​លើ​កៅអី​រៀង​ៗ​ខ្លួន។
«​ថ្ងៃ​ក្រោយ​ កុំ​យក​ទឹក​លុប​ទៅ​សរសេរ​លើ​តុ​ លើ​កៅអី​ទៀត បើ ​Teacher ​ឃើញ​អ្នក​ណា​សរសេរ​ទៀត​ Teacher ​ដក​ពិន្ទុ​ហើយ!!»។​​ ដក​ពិន្ទុ​​ជា​មធ្យោបាយ​ដែល​ខ្ញុំ​គំរាម​សិស្ស​ខ្ញុំ​។

នៅ​ពេល​ចេញ​ទៅ​ផ្ទះ​សិស្ស​ទៅ​អស់​ហើយ​ នៅ​តែ​ខ្ញុំ​អង្គុយ​ស្រង់​វត្តមាន​ក្រោយ​គេ អារម្មណ៍​នៅ​តែ​មិន​ស្រួល​ចំពោះ​តុ​ទី​បួន​នោះ។ ខ្ញុំ​រៀប​ឥវ៉ាន់​ដាក់​ចូល​ក្នុង​កាបូប​យ៉ាង​ប្រញាប់​ ហើយ​ដើរ​ចេញ​ទៅ​  គ្រាន់​តែ​ដើរ​ដល់​មាត់​ទ្វារ​ ភ្លើង​ក៏​រលត់​ឈឹង ទាំង​ដែល​ខ្ញុំ​មិន​ទាន់​បាន​បិត​។ ខ្ញុំ​ស្រែក​មួយ​ទំហឹង​ មិន​ខ្វល់​ថា​ អ្នក​ណា​​ថ្លង់​នឹង​សំឡេង​ខ្ញុំ​ឬ​អត់​ទេ។

«អ្នក​គ្រូ!!» សំឡេង​លោក​នាយក​ហៅ​ខ្ញុំ​​ គាត់​ក៏​បាន​អូស​ដៃ​ខ្ញុំ​ចេញ​មក​ខាង​ក្រៅ​ដែល​ភ្លឺ​ចិញ្ចាច​ ចម្លែក​អី​ដែល​ដាច់​ភ្លើង​តែ​ថ្នាក់​ខ្ញុំ។
«កើត​អី​អត់​ហ្នឹង?!» គាត់​សួរ​ខ្ញុំ​ដោយ​បារម្ភ។
«ខ្ញុំ​មិន​អី​ទេ!»
«ម៉េច​ស្រែក​ឮៗ​ដូច​ឃើញ​ខ្មោច​ចឹង?!»
«ខ្ញុំ​ភ័យ​ពេក!»
«ចាស់​ហើយ នៅ​ភ័យ​ទៀត ​គ្រាន់​តែ​ដាច់​ភ្លើង​ហ្នឹង?!»

 

ចុចអាន​សាច់​រឿង​ទាំង​ស្រុង!

តុ​រៀន​កូន​ភ្លោះ​ ចេញ​ផ្សាយ​ហើយ!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ