ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

ស្ដេច​កំប្លែង​ហុងកុង​បាន​ចែក​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ដែល​បាន​អញ្ជើញ​មក​ក្នុង​កម្មវិធី​​ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន។

ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ស្ដេច​កំប្លែង​ហុងកុង Stephen Chow និង​ក្រុម​ការងារ​របស់​ភាពយន្ត “The Mermaid” បាន​រៀបចំ​កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្រុង Changchun ខេត្ត Jilin ប្រទេស​ចិន។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​តួ​ឯក​ស្រី​របស់​រឿង នាង Lin Yun បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​អ្នក​គាំទ្រ​បាន​សួរ​មក​កាន់​តារា​វ័យ​ក្មេង​រូប​នេះ។

ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ត្រេកអរ​និង​ភ្ញាក់​ផ្អើល​នោះ​គឺ តារា​សម្ដែង​អាយុ ៥៣ ឆ្នាំ​បាន​ចុះ​ពី​លើ​ឆាក​និង​ជូន​អាំងប៉ាវ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ធ្វើ​ឲ្យ​ពួក​គេ​ទប់​អារម្មណ៍​សឹង​មិន​បាន។ កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ថ្លែង​អំណរគុណ​ទៅ​កាន់​ទស្សនិកជន​ដែល​បាន​ស្រលាញ់​ចូល​ចិត្ត​ភាពយន្ត​មួយ​នេះ និង​បាន​ជួយ​​ឲ្យ​ “The Mermaid” បំបែក​បាន​កំណត់​ត្រា​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ភាពយន្ត​ចិន។ ក្រោយ​រយៈពេល​ចាក់​បញ្ចាំង​បាន ៩ ថ្ងៃ “The Mermaid” កំពុង​រក​បាន​២​ពាន់​លាន​យាន់(៣០៦​លាន​ដុល្លារ​អាមេរិក) ហើយ​រឿង​មួយ​នេះ​នៅ​តែ​កំពុង​បាន​ចាក់​ផ្សាយ​នៅ​រោង​ភាពយន្ត​នៅ​ឡើយ៕

ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

ទិន ហ្វី​ជូន​អាំង​ប៉ាវ​ដល់​អ្នក​គាំទ្រ​ក្នុងឱកាស​រឿង​ថ្មី​បំបែក​កំណត់​ត្រា

ចុចអាន៖“The Mermaid” របស់​ទិន ហ្វី​នឹង​មាន​វគ្គ ២ និង ៣ ត​ទៀត

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖chinaentertainmentnews