នាយ គ្រឿន បង្ហាញ​បទ​ថ្មី ក្នុង​វ៉ុល​ចូល​ឆ្នាំ

នាយ គ្រឿន បង្ហាញ​បទ​ថ្មី ក្នុង​វ៉ុល​ចូល​ឆ្នាំ

យ៉ាងហោចណាស់​ផលិតកម្ម​ថោន បាន​រៀប​ចំ​បទ​ច្រៀង​៣បទ​​រួច​ហើយ​ឲ្យ នាយ គ្រឿន សម្រាប់​​​វ៉ុល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។  នេះ​បើ​តាម​ការ​លើក​ឡើង​​របស់​សាមី​ខ្លួន​ប្រាប់ Sabay។

 

នាយ គ្រឿន បង្ហាញ​បទ​ថ្មី ក្នុង​វ៉ុល​ចូល​ឆ្នាំ

 

 

បទ​ទាំង៣បទ​​នោះ​ មាន​២បទ​ជា​មេឡូឌី​ថ្មី ហើយ​មួយ​បទ​ទៀត យក​តាម​លំនាំ​បទ​ច្រៀង​ពី​សម័យ​ដើម។ ជា​មួយ​គ្នា​នោះ​ ផលិតកម្ម​​គ្រោង​ថែម​ឲ្យ​១បទ​ទៀត​តែ​មិន​ទាន់​ច្បាស់​ទេ​រង់ចាំ​មើល​សិន។ នាយ​គ្រឿន​ថ្លែង “តាម​គម្រោង​ផលិត​កម្ម​ថា បទ​ខ្ញុំ​មាន​​៤បទ ញាក់២ កន្ទ្រឹម២ តែ​លូវ​នេះ ច្រៀង​បាន​៣ហើយ ១ទៀត​មិន​ទាន់​ច្បាស់​ទេ​ចាំ​ដល់​កៀក​សិន”។

 

 

គ្រឿន​ មិន​​បាន​ចាំ​​បទ​ចម្រៀង​ដែល​ត្រៀម​ចេញ​ទាំង​អស់​ឡើយ  ប៉ុន្តែ​នាយ​បាន​ប្រាប់​ថា ក្នុង​ចំណោម​​នោះ​​ មាន​​១បទ ច្រៀង​ឆ្លើយ​ឆ្លង​ជា​មួយ ​កញ្ញា អេនីហ្សាម។ តារា​កំប្លែង​មាន​កំណើត​មក​ពី​ខេត្ត ស្វាយរៀង​ម្នាក់​​នេះ មិន​ហ៊ាន​រំពឹង​ថា បទ​របស់​ខ្លួន​​​ដែល​​ត្រៀម​ចេញ​នេះ អាច​ផ្ទុះ​ដូច​ឆ្នាំ​កន្លង​ទៅ​​ឡើយ តែ​នាយ​បាន​ព្រលយ​ថា តាម​ស្ទាបស្ទង់ ​​បទ​របស់​នាយ​ពីរោះ​មិន​ចាញ់​បទ​ចម្រៀង​មុនៗ​ឡើយ៕

 

អត្ថបទ៖ ខុត សីហា