ជាប់ក្នុង​អណ្ដូង ៩ថ្ងៃ​ក្រោយ​ ទើប​គេ​រក​ឃើញ​ នៅ​រស់​ដោយ​​ផឹក​ ទឹក​នោម​ខ្លួន​ឯង


ជាប់ក្នុង​អណ្ដូង ៩ថ្ងៃ​ក្រោយ​ ទើប​គេ​រក​ឃើញ​ នៅ​រស់​ដោយ​​ផឹក​ ទឹក​នោម​ខ្លួន​ឯង

បទ​ពិសោធ​​ជីវិត​មួយ​មិន​អាច​បំភ្លេច​បាន​ របស់​​ស្ត្រី​​​ចិន​វ័យ​ ៦៣​ឆ្នាំ​ម្នាក់​​ កំឡុង​ពេល​​​ថ្ងៃ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​កន្លង​ទៅ​ថ្មី​ៗ ដែល​​​​ជាប់​ក្នុង​អណ្ដូង​ រយៈ​ពេល​៩​ថ្ងៃ ត្រូវ​បាន​រៀប​រាប់​ប្រាប់​សារព័ត៌មាន។

 

ជាប់ក្នុង​អណ្ដូង ៩ថ្ងៃ​ក្រោយ​ ទើប​គេ​រក​ឃើញ​ នៅ​រស់​ដោយ​​ផឹក​ ទឹក​នោម​ខ្លួន​ឯង
 

តាម​សារព័ត៌មាន​ចិន People Daily បាន​​រៀប​រាប់​​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ ទី​២ កុម្ភៈ​កន្លង​ទៅ អ្នក​ស្រី​ Wang Huanzhen ​ជា​មួយ​ស្វាមី បាន​ទៅ​​ប្រមូល​អុស​​​​ នៅ​ឯ​ព្រៃ​ស្តុក​​ នៅ​ខេត្ត ស៊ីឈួន ។ នៅ​ពេល​​នោះ អ្នក​ស្រី Wang បាន​​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ គ្មាន​ទឹក​​មួយ ដោយ​ស្វាមី​របស់​អ្នក​ស្រី ពុំ​បាន​ដឹង​ឡើយ និង​ត្រលប់​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង។

 

ដោយ​មិន​ឃើញ​​ប្រពន្ធ​ខ្លួន ប្ដី​អ្នក​ស្រី Wang បាន​ទៅ​​ទូរសព្ទ​​ប្ដឹង​ប៉ូលិស។ គ្រួសារ​របស់ អ្នក​ស្រី​ Wang ក៏​បាន​ដើរ​រក​អ្នក​ស្រី ពេញ​មួយ​សប្ដាហ៍​នៃ​​ឱកាស​ថ្ងៃ​​​​ចូល​ឆ្នាំ​ចិន និង​​បាន​ធ្វើ​ដំណើរ​ទៅ​រក​នៅ ទី​ក្រុង​​ផ្សេង​ៗ​នៅ​ក្បែរ​ខេត្ត​ស៊ីឈួន ​ផង​ដែរ។

 

រហូត​ដល់​ថ្ងៃ ទី​១០​ ខែ​កុម្ភៈ មាន​អ្នក​ឃ្វាល​ចៀម​ម្នាក់ បាន​ដើរ​កាត់​​ អណ្ដូង​​ដែល​អ្នក​ស្រី Wang បាន​ធ្លាក់​ចូល​ដោយ​ចៃដន្យ ដោយ​​បាន​ឮ សំឡេង​យំ​ខ្សោយ​ៗ​ចេញ​ពី​ទី​នោះ។ ក្រោយ​មក​ អ្នក​ស្រី Wang ត្រូវ​បាន​ជួយ​សង្គ្រោះ និង​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ ដោយ​អ្នក​ស្រី​បាន​បាក់​ ជើង​​​និង​ ឆ្អឹង​ជំនី​ផ្នែក​ខាង​ស្តាំ។

 

​​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី​ Wang គាត់​​និយាយ​ដោយ​មិន​​លាក់​លៀម​​ថា អំឡុង​ពេល​ជាប់​ក្នុង​អណ្តូង​ ខ្លួន​បាន​​ផឹក​ទឹក​នោម​ខ្លួន​ឯង​ដើម្បី​កុំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន និង​​បាន​កកេរ​ សំបក​ឈើ​ ដើម្បី​រស់។ ទាំង​នេះ​ គឺ​អ្នក​ស្រី​​​រៀន​​ពី វិធី​សង្គ្រោះ​​ជីវិត​បឋម កន្លង​ទៅ។

 

“ ខ្ញុំ​គិត​ថា វា​គឺ​វា​​ជា​ការ​គិត​វិជ្ជមាន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​រស់។ ខ្ញុំ​មិន​ខ្វល់​ថា អ្នក​​នឹង​សើច​យំ​​​​​ដាក់​ខ្ញុំ​ យ៉ាង​ណា​នោះ​ទេ ដើម្បី​សង្គ្រោះ​ជីវិត ខ្ញុំ​​​បាន​ផឹក​ទឹក​នោម​ខ្លួន​ឯង” ។ នេះ​បើ​តាម​សម្ដី​អ្នក​ស្រី​ Wang ។

 

រហូត​មក​ដល់​ពេល​នេះ អ្នក​ស្រី​ Wang បាន​ជា​​សះ​ស្បើយ​ និង​​នៅ​ជួប​ជុំ​គ្រួសារ​​វិញ​ហើយ៕

 

ចុចអាន៖ ក្មេង​​​កំព្រា​​ថ្ងៃ​វាយប្រហារ​ ១១ កញ្ញា ​​​​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ជាង១០ឆ្នាំ អត់ដឹង​មាន​ទ្រព្យ​រាប់​សែនដុល្លារ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist

​​​