ប្រភេទខ្យងដ៏តូច ជាងគេបំផុតលើ ពិភពលោកត្រូវបាន រកឃើញនៅ កោះកាលីម៉ាតាន

បេកាំង៖ ប្រភេទខ្យងថ្មីទំហំប្រវែង ០.៨៨ មីលីម៉ែត្រ ដែលត្រូវបានរកឃើញ ដោយក្រុមអ្នកវិទ្យាសាស្រ្ត នៅភាគខាងត្បូងប្រទេសចិន បានបំបែកឯកត្តកម្ម ពិភពលោកថា ជាខ្យងតូចជាងគេបំផុត ទូទាំងពិភពលោក។

ក្រុមអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះឲ្យ ប្រភេទខ្យងថ្មីនេះថា អេកមេឡា ណាណា ដោយវាមានប្រវែង ទទឹងជាមធ្យម 0,៧ មីលីម៉ែត្រ ស្មើនឹងសក់របស់ មនុស្សចំនួន ៥សរសៃដាក់តំរៀបគ្នា។ ជាមួយគ្នានេះដែរ ប្រភេទសត្វថ្មីនេះត្រូវបានរក ឃើញនៅក្នុងព្រៃត្រូពិចនៃកោះ កាលីម៉ាតាន នៃអាស៊ីអាគ្នេយ៍។

ម្យ៉ាងវិញទៀត ការរកឃើញនេះ ត្រូវបានចេញផ្សាយនៅ ក្នុងសៀវភៅទស្សនាវដ្តី Zookeys ដែលនៅក្នុងនោះរួម មានសត្វខ្យងចំនួន ៤៧ ប្រភេទទៀត។

ប្រភេទខ្យងដ៏តូច ជាងគេបំផុតលើ ពិភពលោកត្រូវបាន រកឃើញនៅ កោះកាលីម៉ាតាន

  • ប្រភេទខ្យងដ៏តូច ជាងគេបំផុតលើ ពិភពលោកត្រូវបាន រកឃើញនៅ កោះកាលីម៉ាតាន已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:កីឡា