ណាសាបង្ហាញ រូបភាពដ៏អស្ចារ្យ នៃចក្រវាឡ

កាលពីពេលថ្មីៗនេះ ភ្នាក់ងារអវកាសណាសា បានបង្ហាញនូវរូបភាព សិល្បៈវិទ្យាសាស្រ្តដ៏ គួរឲ្យទាក់ទាញ និង គួរឲ្យភ្ញាក់ផ្អើលជាច្រើន នៃចក្រវាឡ ដែលត្រូវបានថតដោយ ក្រុមអ្នកអាកាសយានិក អស់រយៈពេលជាច្រើន ឆ្នាំកន្លងមក។

រូបភាពដ៏ស្រស់ស្អាត ដែលបានបង្ហាញអំពីស្ថានភាព និងរូបរាងនៃចក្រក្រវាឡទាំងនេះ ត្រូវបានថតដោយការប្រើប្រាស់ កែវយឺតអវកាស Hubble និង កែវយឺត Spitzer នៅមន្ទីរពិសោធន៍អវកាស Herschel។

គួរបញ្ជាក់ដែរថា រូបភាពទាំងនេះ ក៏ត្រូវបានដាក់បញ្ចូលនៅ ក្នុងសៀវភៅកំណត់ ហេតុវិទ្យាសាស្រ្ត និង លំហអាកាសផងដែរ ដើម្បីទុកធ្វើជាឯកសារ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមអាកាយានិកជំនាន់ ក្រោយសិក្សាស្រាវជ្រាវបន្ថែម៕

ណាសាបង្ហាញ រូបភាពដ៏អស្ចារ្យ នៃចក្រវាឡ