ខ្ទឹមបារាំង​អាច​ព្យាបាល​ជំងឺ​បី​មុខ​យ៉ាង​ជោគជ័យ​

ខ្ទឹមបារាំង​អាច​ព្យាបាល​ជំងឺ​បី​មុខ​យ៉ាង​ជោគជ័យ​

​ការព្យាបាល​ជំងឺ​ដោយ​ប្រើ​ខ្ទឹមបារាំង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​មួយ​មាន​តម្លៃ​យ៉ាង​អស្ចារ្យ និង​ល្អ​ចំពោះ​សុខភាព​ទៀត​។ ខ្ទឹមបារាំង​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ សម្រួល​ដល់​សម្ពាធ​ឈាម ប្រឆាំង​ការ​រលាក សម្លាប់​មេរោគ​ផ្សិត បំបាត់​ស្ត្រេ​ស និង​ការ​អស់កម្លាំង​ទៀត​។ ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​ដែល​អ្នក​អាច​ប្រើ​ខ្ទឹមបារាំង​ព្យាបាល​បាន​។

​ឈឺ​បំពង់ក​
​ចូរ​ហាន់​ខ្ទឹមបារាំង​ជា​ដុំ​តូចៗ និង​លាយ​ខ្ញី​ដែល​ម៉ត់ និង​អំបិល​បន្តិច ហើយ​ដាក់​វា​ទាំងអស់​ចូលទៅ​ក្នុង​កន្សែង​ក្តៅ​មួយ​។ អ្នក​អាច​យក​កន្សែង​ក្តៅ​នេះ​ទៅ​ស្អំ​នៅ​បំពង់ក​ដើម្បី​បំបាត់​ការឈឺចាប់​។ ចំពោះ​ការឈឺចាប់​នៅ​ក្បាល ទ្រូង បាតដៃ ឬ​ខ្នង សុទ្ធតែ​មាន​ប្រសិទ្ធភាព​ដូច​គ្នា​។

​ហើម​ជើង​
​ខ្ទឹមបារាំង​គួរតែ​ចម្អិន​ឱ្យ​ឆ្អឹង​ពីរ​បី​នាទី ហើយ​យក​វា​ទៅ​កិន​ជាមួយ​ទឹក​បន្តិចបន្តួច រហូត​ដល់​ក្លាយទៅជា​ល្បាយ​មួយ​។ បន្ទាប់មក អ្នក​អាច​យក​ល្បាយ​នេះ​ទៅ​ស្អំ​នៅ​លើ​ជើង​ដែល​កំពុង​តែ​ហើម​បាន ហើយ​វា​ក៏​មាន​ប្រសិទ្ធភាព​បំផុត​ណាស់ដែរ​។

ហៀរ​សម្បោ​
​ចូរ​យក​សម្លី​មួយ​ដុំ​ជ្រលួក​នឹង​ទឹក​ខ្ទឹមបារាំ​ង​ចំហុយ ហើយ​ដាក់​វា​ទៅក្នុង​ច្រមុះ​ទៅ ព្រោះ​វា​អាច​កាត់បន្ថយ​ការ​ហៀរ​សម្បោ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។