អាហារ​ល្អ​បំផុត​សម្រាប់​សុខភាព​លំពែង​

អាហារ​ល្អ​បំផុត​សម្រាប់​សុខភាព​លំពែង​

​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ច្រើន​អំពី​សរីរាង្គ​ផ្សេងៗ​ក្រៅពី​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន​ឡើយ ប៉ុន្តែ​សូម​បញ្ជាក់ថា លំពែង​ក៏​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែរ​។ លំពែង​ស្ថិតនៅ​ខាងក្រោយ​ក្រពះ ដែល​មាន​តួនាទី​បញ្ចេញ​អង់ស៊ីម​រំលាយ​អាហារ ព្រមទាំង​អ័រម៉ូន​ចូលទៅ​ក្នុង​ឈាម​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​។

​លំពែង​ក៏​ត្រូវការ​ជីវជាតិ​គ្រប់គ្រាន់​ដើម្បី​រក្សា​សុខ​ភាព​របស់​វា​ដែរ​។ មាន​ជំងឺ​ច្រើនណាស់​ដែល​អាច​កើតឡើង​លើ​លំពែង​មួយ​នេះ​ដូចជា មហារីក​លំពែង និង​ការ​រលាក​លំពែង​។ មន្ត្រី​សុខាភិបាល​និយាយថា ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​អាច​ជួយ​លុបបំបាត់​បញ្ហា​ទាំង​ឡើយ​ដែល​កើតឡើង​លើ​សរីរាង្គ​មួយ​នេះ​បាន​។

​ទំពាំងបាយជូ​ពណ៌​ក្រហម​
​អ្វីដែល​ធ្វើឱ្យ​ទំពាំងបាយជូរ​ពណ៌​ក្រហម​ល្អ​បំផុត​សម្រាប់​លំពែង​នោះ​គឺ​សារធាតុ Resveratrol របស់​វា​តែម្តង ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​អាច​ប្រឆាំង​នឹង​សារធាតុបង្កមហារីក​បាន​។ ការ​ញ៉ាំ​ទំពាំងបាយជូ​ពណ៌​ក្រហម​គឺ​ត្រូវបាន​ណែនាំ​ឱ្យ​ធ្វើ​លើ​អ្នក​ជំងឺមហារីក​លំពែង​តែម្តង ព្រោះ​សារធាតុ​តែ​សារធាតុ Resveratrol ដែល​អាច​ជំរុញ​ឱ្យ​កោសិកា​មហារីក​ស្លាប់​បាន​។ សារធាតុ​មួយ​នេះ​ដែរ​ល្អ​បំផុត ក្នុង​ការកាត់បន្ថយ​ការ​រលាក និង​ការបង្ការ​ភាព​ខូចខាត​ដល់​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​លំពែង​។

​បន្លែ​
​បន្លែ​ប្រភេទ​ប្រូ​ខូលី ស្ពៃ​ប៉​ក់ច​យ ផ្កា​ខាត់ណា ស្ពៃ​ក្តោប និង​ឆៃថាវ​សុទ្ធតែ​ល្អ​ណាស់​ចំពោះ​លំពែង​។ នេះ​ដោយសារ​តែ​បន្លែ​ទាំងនេះ​ជា​របស់​តែមួយគត់​ដែល​មាន​សារធាតុ Glucosinates ដែល​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ប្រឆាំង​នឹង​មហារីក​។ បើសិនជា​អាច​គួរតែ​ញ៉ាំ​បន្លែ​ទាំងនេះ​ទាំង​ឆៅ ឬ​ចំហុយ​រយៈពេល​ខ្លី​មុន​នឹង​ញ៉ាំ ព្រោះ​អ្នកនឹង​ទទួលបាន​សារធាតុ Glucosinates ច្រើន​បំផុត​។

​ដំឡូងជ្វា​
​តួនាទី​មួយ​របស់​លំពែង​គឺ​បញ្ចេញ​អ័រម៉ូន​ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​អ័រម៉ូនោះ​គឺ​អាំង​ស៊ុយ​លីន​តែម្តង​។ ដើម្បី​ឱ្យ​ក្រព​ញ​នេះ​បំពេញ​ការងារ​របស់​ខ្លួន​កាន់តែ​ល្អ​នោះ យក​ល្អ​គួរតែ​ញ៉ាំ​ដំឡូងជ្វៀ​ព្រោះ​វា​អាហារ​ដែល​បញ្ចេញ​ជាតិ​ស្ករ​ទៅក្នុង​ឈាម​បន្តិច​ម្តងៗ​។ អាហារ​មួយ​នេះ​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​សរសៃ​ដែល​អាច​ជួយ​សម្រាល​ការ​ទល់លាមក​ផងដែរ​។ ក្រៅពីនេះ​វា​មាន​វីតាមីន A និង C ដើម្បី​ជួយ​ដល់​សុខភាព​ភ្នែក និង​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​។

​ខ្ទឹម​ស​
​គ្រឿងផ្សំ​មួយ​នេះ​ហើយ​គឺជា​របស់​ដែល​ផ្តល់​ភាព​ឈ្ងុយ​ដល់​ម្ហូប​ភាគច្រើន តែ​វា​ក៏​ជួយ​ការពារ​លំពែង​ពី​ភាពគ្រោះថ្នាក់​បានដែរ​។ នេះ​ដោយសារ​តែ ខ្ទឹមស​ផ្ទុក​ទៅ​ដោយ​សារធាតុ Allicin ដែល​មាន​នាទី​ប្រឆាំង​ការ​រលាក និង​មហារីក​។ ដើម្បី​ថែរក្សា​សុខភាព​លំពែង អ្នក​ប្រហែលជា​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ខ្ទឹមស​កាន់តែច្រើន ឬ​អាច​ញ៉ាំ​ខ្ទឹមស​ពីរ​ទៅ​បី​កំប៉ឹស​ជា​រៀងរាល់ថ្ងៃ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី19  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។