៧ វិធីជួយ​ឲ្យ​រោមភ្នែក​វែង​-​ង​ស្អាត​

Doliprane TVC

១-​កាន់តែ​កាត់​កាន់តែ​វែង​
​កាលពី​សម័យបុរាណ​ចាស់ៗ​ច្រើនតែ​ប្រើ​កន្ត្រៃ​កាត់​ច្រឹប​រោមភ្នែក​កូនក្មេង​ដើម្បីឱ្យ​រោមភ្នែក​ដុះវែង និងក្រាស់​ល្អស្រដៀង​ទៅនឹង​ការ​កាត់​តម្រឹម​ចុង​សក់​ពោលគឺ​កាន់តែ​កាត់​កាន់តែ​វែង​កាន់តែក្រាស់ ។ ប៉ុន្តែ​ចំពោះ​ការ​កាត់​ច្រឹប​រោមភ្នែក​របស់​អ្នក​ត្រូវធ្វើ​ដោយ​សម្រិតសម្រាំងត្រូវ​កាត់​ច្រឹប​ម្តង​បន្តិចៗ ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​បើ​មានការ​ថ្លោះធ្លោយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​កែវភ្នែក ។​

២-​បំប៉ន​ដោយ​ប្រេង​
​ប្រសិនបើ​អ្នក​ថែទាំ​សរសៃសក់​ដោយ​ការ​លាប​ស្រឡាប​ប្រេង​បេ​ប៊ី​អយ​ល៍ ឬ ប្រេងដូង​ជាប្រចាំ ស្រាប់ ត្រូវយក​ក្រាស​សម្រាប់​រោមភ្នែក​ជ្រលក់​បេ​ប៊ី​អយ​ល៍ ឬ ប្រេងដូង​ដែល​អ្នកមាន​ស្រាប់​ឱ្យ​សើម ល្មម រួច​បោស​លាប​រោមភ្នែក​ក្រោយពី​សម្អាត​ផ្ទៃមុខ​រួច ។ វិធី​នេះ​នឹង​ជួយ​ឱ្យ​រោមភ្នែក​របស់​អ្នក​ខ្មៅ ក្រាស់​រលើបរលោង រហូត​ទាល់តែ​មិនចាំបាច់​ពឹងពាក់​រោមភ្នែក​ក្លែងក្លាយ​ទៀតឡើយ ។

៣-​បំប៉ន​ដោយ​លី​ប​បាល៍​
​បើ​មិន​ចង់​ជ្រើសរើស​ប្រភេទ​ជា​ប្រេង យើង​អាច​ជ្រើសរើស​ជា​«​លី​ប​បា​ល៍ម​» (Lipbalm) ប្រេង​លាប​បបូរមាត់​ជំនួស​វិញ​ក៏បាន ព្រោះ​ភ្នាក់ងារ​ជំនួយ​មួយ​ប្រភេទ​នេះ​អាចជួយ​ស្តារ​រោមភ្នែក​ឱ្យ ត្រឡប់មក​តម្រៀប​គ្នា​ស្អាត​ម្តងទៀត​បាន​ដូចគ្នា ដោយ​គ្រាន់តែ​នាំយក​លី​ប​បា​ល៍ម​ដែលមាន​សមាសធាតុ ផ្សំ​របស់​វីតាមីន E មក​លាប​បៀក​ឱ្យ​សព្វ​រោមភ្នែក​ថ្នមៗ​មុន​គេង ដើម្បី​ជួយ​បង្កើន​ភាព​ក្រាស់​ដល់​រោម ភ្នែក ហើយ​ថែមទាំង​កោង​-​ង​ទន់​ទៀតផង ។​

៤-​បំប៉ន​ដោយ​សេរ៉ូម​
​មិន​គ្រាន់តែ​បំប៉ន​រោមភ្នែក​ដោយ​ប្រេង ប៉ុន្តែ​មុនពេល​ដែល​អ្នកធ្វើការ​ផាត់​តែង​រោមភ្នែក ដោយ​ម៉ា​ស្កា​រ៉ា ត្រូវ​ផាត់​លាប​រោមភ្នែក​ដោយ សេរ៉ូម​បំប៉ន​រោមភ្នែក​ជាមុនសិន ។ វា​មាន​រូបរាង ជាដើម​ទ្រវែង​ស្រដៀង​ម៉ា​ស្កា​រ៉ា ។ ធានាថា​វិធី នេះ​អាចជួយ​ឱ្យ​រោមភ្នែក​របស់​អ្នក​រឹងមាំ​មិន​ងាយ ជ្រុះ អាច​រក្សា​ឱ្យនៅ​ស្អាត​ខ្ញង់​បានយូរ​តែម្តង ។

៥-​លាង​ម៉ា​ស្កា​រ៉ា​ចេញ​ឲ្យ​អស់​
​ទោះបីជា​ត្រឡប់មកផ្ទះ​វិញ​យប់​ជ្រៅ ឬ អស់កម្លាំង​រហិតរហៃ​ដោយសារ​ធ្វើ​ការងារ​ពេញ មួយថ្ងៃ​យ៉ាណា​ក៏ដោយ ក៏​អ្នក​មិនត្រូវ​ប្រះ​ខ្លួន​គេង​ទាំង​រោមភ្នែក​នៅ​ស្អិត​ប្រកបទៅដោយ​ម៉ា​ស្កា​រ៉ា​ដែរ ព្រោះ​មិន​ថា​ម៉ា​ស្កា​រ៉ា​នោះ​មានតម្លៃ​ថ្លៃ កប់​ពពក​យ៉ាងណាក៏ដោយ ក៏​អាចមាន​សមាស ធាតុ​នៃ​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​កែវ ភ្នែក​យើង​បានដែរ ។

៦-​សម្រាក​រោមភ្នែក​
​ការ​ឧស្សាហ៍​ផាត់​តែង​មុខ​រៀងរាល់ថ្ងៃ​វា​មិន​គ្រាន់តែ​ធ្វើឱ្យ​ស្បែ​កមុខ​មាន​បញ្ហា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រោមភ្នែក​ដ៏​សែន​ស្តើង​របស់​អ្នក​ក៏​នឹង​ទ្រោម​ទៅតាម​ដែរ ។ ដូច្នេះ​ថ្ងៃ​ណា​មិនមាន​កិច្ចការ​អ្វី ពិសេស​ណាស់ណា​ទេ សូម​សាកល្បង​តែង​មុខ​លក្ខណៈ​ថ្លាៗ​ខ្លះ​ផង សម្រាក​រោមភ្នែក​ពី​ការ​ផាត់​លាប​ម៉ា​ស្កា​រ៉ា​បន្តិច​នឹង​អាចជួយ​ស្តារ​ឱ្យ​រោម ភ្នែក​របស់​អ្នក​ដែល​កំពុងតែ​ខ្សោយ​ត្រឡប់មក​មានជីវិត​ម្តងទៀត ។​

៧-​ធ្វើការ​សម្អាត​ថ្នមៗ​ស្រាលៗ​
​មិន​ចំពោះ​ថា​ផ្នែក​ណា​នៃ​រាងកាយ​ឡើយ​គឺ​មិនមាន​ភាពចាំបាច់​ណាមួយ​ដែល​អ្នក​ត្រូវ​ដុស ត្រូវ​ខាត់​ខ្លាំងៗ​នោះទេ ។ ជាងនេះទៅទៀត​រោមភ្នែក​ដ៏​សែន​ស្តើង​ពេលធ្វើ​ការសម្អាត​ម៉ា​ស្កា​រ៉ា គួរតែ​សម្អាត​ឱ្យ​ស្រាល​ដៃ ថ្នមដៃ​បំផុត​ដោយ​ប្រើ​សំឡី​ជូត​ដោយ​សន្សឹមៗ​មួយៗ ។
​ហាមផ្តាច់ ! ទម្លាប់​ត្រដុស​ភ្នែក​ខ្លាំងៗ ឬ យកដៃ​ញ​I​ទៅមក​ខ្លាំងៗ​ព្រោះ​ទង្វើ​បែបនេះ​វា​មិន គ្រាន់តែ​ធ្វើឱ្យ​រោមភ្នែក​ជ្រុះ​និង​បាក់​ដាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កែវភ្នែក​របស់​អ្នក​ក៏​អាច​ហើម​ជាំ​ដែរ ៕​ ​ ​ឆាន់​-​ចំ​រ៉ា​