យប់​មិញ​ ស៊ន សៀវមី យំ​​តែ​មិនមែន​ដោយ​សារ​ឈ្នះ​ពាន​

យប់​មិញ​ ស៊ន សៀវមី យំ​​តែ​មិនមែន​ដោយ​សារ​ឈ្នះ​ពាន​

​​កីឡា​ការិនី​ ស៊ន សៀវ​មី បាន​យំ​កាល​ពី​យប់​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ​​ក្រោយ​ពេល​​ទទួល​​ពាន​ជយលាភី​​កីឡា​ការិនី​ប្រជាប្រិយ​​ប្រចាំ​ឆ្នាំ​២០១៥ ប៉ុន្តែ​ការ​យំ​​របស់​កញ្ញា​​​​​មិន​​មែន​ដោយ​​សារ​​​ឈ្នះ​ពាន​នេះ​ឡើយ។

 

យប់​មិញ​ ស៊ន សៀវមី យំ​​តែ​មិនមែន​ដោយ​សារ​ឈ្នះ​ពាន​ស៊ន សៀវម៉ី ទទួល​ពាន​រង្វាន់​

 

​​ម្ចាស់​ជយលាភី​កីឡា​ការិនី​​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​២០១៥ រូប​នេះ​បាន​ឲ្យ​​ដឹង​ថា ​​​កញ្ញា​​យំ​​ដោយ​សារ​ការ​ចាក​ចេញ​របស់​គ្រូ​​បង្ហាត់​កីឡា​តេក្វាន់ដូ​​ជន​ជាតិ​កូរ៉េខាងត្បូង​​​លោក ឆយ យ៉ុងសុក (Choi Yong Sok) ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ​​​ជ័យជម្នះ​​ជា​កីឡា​ការិនី​ប្រជា​ប្រិយ​​ប្រចាំ​ឆ្នាំ​២០១៥​ ​កញ្ញា​ពិត​ជា​សប្បាយ​ចិត្ត​ ប៉ុន្តែ​មិន​មែន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​រូប​នាង​យំ​នោះ​ឡើយ។

 

​កញ្ញា​បន្ត​ថា ​​​ការ​ចាក​ចេញ​របស់​លោក  ឆយ យ៉ុងសុក (Choi Yong Sok) ធ្វើ​ឲ្យ​កញ្ញា​មិន​អាច​ទប់​ទឹក​​ភ្នែក​បាន​នៅ​ពេល​​​ទទួល​បាន​ជយលាភី​​​កីឡា​ការិនី​​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​ ដែល​ទើបបាន​បង្កើត​ឡើង​​លើក​ទី១ នៅ​ដើម​ឆ្នាំ​២០១៦ នេះ​។ ​​ស៊ន សៀវម៉ី ​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​២​ពាន់​ដុល្លារ​អាមេរិក សម្រាប់​ជ័យជម្នះ​កីឡា​ការិនី​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ​២០១៥៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​