មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!

អាមេរិក៖ ពិតជាគួរឲ្យភា្ញក់ផ្អើល ដែលនាង Conner Rensch វ័យ ២៦ឆ្នាំ ធ្លាប់តែមានរូបរាងធាត់ ទម្ងន់ ១២៣គីឡូក្រាម ព្យាយាមសម្រកទម្ងន់បានសម្រេច សល់ត្រឹមតែ ៥៩គីឡូក្រាមប៉ុណ្ណោះ។

ជាពិសេស នាងបានផ្លាស់ប្តូរជីវិតឲ្យក្លាយជាតារាម៉ូដែល បន្ទាប់ពីឈ្នះបានពានរង្វាន់ Bikini Contest ទៀតផង។ កម្មវិធី “World Beauty Fitness And Fashion Contest” ជាកម្មវិធី​​ ស្វែងរកនារីដែលមានរាងស្អាត និងបង្ហាញម៉ូតសំលៀកបំពាក់។ វាជាលើកដំបូងរបស់ Rensch ដែលនាងបានស្លៀកឈុតប៊ីគីនី ​ក្នុងការប្រកួតប្រជែង ហើយឈ្នះក្នុងកម្មវិធីនេះថែមទៀត។ តាមសម្តីនាង Rensch បានឲ្យដឹងទៀតថា​ “កាលដែលខ្ញុំរៀនថ្នាក់ទី៦ មិត្តភក្តិស្រីខ្ញុំម្នាក់ តែងតែឌឺដងឲ្យខ្ញុំថា បើធាត់ម្លឹងៗគួរតែទៅសម្លាប់ខ្លួនឯងចោលទៅ ”​។ នាងបានបន្ថែមទៀតថា “ក្រោយមកនៅពេលដែលខ្ញុំ ចូលរៀននៅមហាវិទ្យាល័យ ខ្ញុំក៏ប្តេជ្ញាកាត់បន្ថយការញ៉ាំ​ ដោយងាកមកហាត់កីឡាវិញដើម្បីសម្រករាង ហើយអ្វីដែលខ្ញុំផ្លាស់ប្តូរធំបផុតនោះគឺ ចិត្តគំនិតរបស់ខ្ញុំពីមុនតែម្តង។ ព្រោះខ្ញុំក៏ជាមនុស្សធ្លាប់រករឿងច្រើន ប៉ុន្តែពេលនេះ ខ្ញុំកំពុងតែរៀនហាត់ផ្លូវចិត្ត ឲ្យល្អប្រសើរឡើងវិញ ”

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!
មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!

ប្រភព៖

    

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត