ហេតុអ្វីប្រុសៗចាំបាច់ត្រូវគេងស្រាត?

អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការគេងស្រាតអាចផ្តល់អត្ថប្រយោជន៏បំផុតចំពោះសុខភាព ជាពិសេសសម្រាប់បុរសតែម្តង។
 
ហេតុអ្វីប្រុសៗចាំបាច់ត្រូវគេងស្រាត?
 
ការពារ​ប្រដាប់ភេទ 
មានមនុស្សជាច្រើននៅប៉ែកអ៊ឺរ៉ុបចូលចិត្តគេងស្រាត។ ជាការពិតណាស់ នេះជារឿងសភាវគតិ។ ខ្លួនប្រាណនឹងបានធូរស្បើយ នៅពេលបានសម្រាក ហើយអ្វីដែលសំខាន់ជាងនេះទៀតគឺ ការគេងមិនស្លៀកខោអាវ។
ក្រោយពីធ្វើការងារនឿយហត់ពេញមួយថ្ងៃ រាងកាយត្រូវការស្រាត ដើម្បីសម្រួលដល់ចរាចរឈាម, បង្កើនអុកស៊ីសែន។
ដូច្នេះ ការស្លៀខោអាវក្នុងពេលគេង, ពាក់អាវទ្រនាប់តឹងក្នុងពេលគេងអាចប៉ះពាល់ដល់ចរាចរឈាម, រារាំងដល់ការផលិតអុកស៊ីសែន និងបំផ្លាញមុខងារផ្លូវភេទរបស់បុរស។
ប្រសិនបើស្លៀកខោទ្រនាប់តឹងណែនពេក សីតុណ្ហភាពរបស់ពងស្វាសនឹងកើនឡើង, បណ្តាលឲ្យអសមត្ថភាពផ្លូវភេទ, មិនអាចផលិតទឹកកាមបាន និងសមត្ថភាពនៃជីវិតផ្លូវភេទរបស់បុរសត្រូវថយចុះ។
ស្របពេលជាមួយគ្នានេះដែរ ការស្លៀកខោទ្រនាប់តឹងណែនពេកអាចប៉ះពាល់ដល់អាអូនតូច បណ្តាលឲ្យអសមត្ថភាពផ្លូវភេទ, បង្កើនការយល់សប្តិញឹកញាប់, ប៉ះពាល់ដល់សមត្ថភាពចរាចរឈាម និងការផលិតទឹកកាមតាមធម្មតា។
ការគេងស្រាតអាចជួយកាត់បន្ថយសីតុណ្ហាភាពពងស្វាស, ជួយពង្រឹងគុណភាពរបស់ទឹកកាម និងបង្កើនចំណង់តណ្ហាផ្លូវភេទបុរស។
តាមទស្សនៈរបស់អ្នកជំនាញផ្នែកឱសថបុរាណបានណែនាំថា មិនគួរស្លៀកខោអាវសើម និងខោទ្រនាប់នោះទេ។ ប្រសិនបើសាច់ក្រណាត់ខោអាវប៉ះនឹងរបួសលើរាងកាយនឹងបណ្តាលឲ្យកើតជំងឺស្បែក។
ចំពោះមនុស្សក្នុងវ័យលូតលាស់ ឬបុរសធាត់, តំបន់ភ្លៅ និងក្រលៀនងាយនឹងចេញញើសច្រើនក្នុងពេលគេង។ ការស្លៀកខោក្នុង​គេងនឹងធ្វើឲ្យបែកញើស, បណ្តាលសើមប្រដាប់ភេទ, ងាយនឹងកើតបាក់តេរី, បណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម។
ការគេងស្រាតមិនត្រឹមតែអាចជួយការពារដល់ក្រពេញសំណើមស្បែកប៉ុណ្ណោះទេ តែក៏អាចជួយសម្រួលដល់ការបញ្ចេញញើសពុលពីក្នុងខ្លួន និងការបញ្ចេញចោល, ជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន, ស្បែក និងជំងឺផ្លូវដង្ហើម ការពារពីគ្រោះថ្នាក់ផ្សេងៗ។
ការគេងស្រាតជួយរក្សាឲ្យអារម្មណ៏ស្ងប់, អាចរស់បានអាយុវែង និងសុខភាពល្អ។
ការគេងស្រាតជាបរិមាណនៃការផ្តល់សារធាតុចិញ្ចឹមបានល្អបំផុត។
ការគេងស្រាតបានក្លាយជាឱសថព្យាបាលដែលត្រូវបានអនុវត្តនៅក្នុងសម័យបច្ចុប្បន្ន។
ខាងផ្នែកចិត្តសាស្ត្របាននិយាយថា អ្នកជំងឺដែលឧស្សាហ៏មួម៉ៅ។ វិធីនេះអាចជួយកាត់បន្ថយអាការៈបានយ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ វេជ្ជបណ្ឌិតបានលើកទឹកចិត្តឲ្យអ្នកជំងឺគេងស្រាត ដើម្បីឲ្យអារម្មណ៏ស្ងប់ និងជំងឺបានប្រសើរឡើងវិញ។
ជួយពង្រឹងដល់ជីវិតផ្លូវភេទ
ការគេងស្រាតជាវិធីដ៏សាមញ្ញបំផុតដើម្បីបង្កើនថាមពលផ្លូវភេទគូស្នេហ៏របស់អ្នក។ ការគេងស្រាតរបស់បុរសនឹងជួយបង្កើនអារម្មណ៏ពុះកញ្ជ្រោលកាន់តែខ្លាំងឡើង។
ក្រៅពីនេះ ការគេងស្រាតជួយបង្កើនភាពស្និតស្នាលរវាងគូស្វាមីភរិយា, ជួយឲ្យពួកគេបានយល់ចិត្តគ្នាឲ្យបានកាន់តែប្រសើរឡើង។ នេះជាវិធីដ៏ប្រសិទ្ធិភាពមួយជួយរក្សាចំណងស្នេហាកក់ក្តៅ។
តែទោះបីជាយ៉ាងណា អ្នកមានទម្លាប់គេងស្រាតត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យ។ មុង និងភួយត្រូវឧស្សាហ៏បោកគក់ឲ្យញឹកញាប់, កន្លែងគេងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់, ខ្លួនប្រាណត្រូវឲ្យស្អាត ដើម្បីសម្រាកឲ្យបានសុខស្រួល។
លើសពីនេះទៀត អ្នកជំនាញបានណែនាំថា ចំពោះអ្នកឆ្លងមេរោគក្នុងតម្រងនោមមិនត្រូវគេងស្រាតឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!