វិធី​សាស្រ្ត​ទាញ​យក​វីដេអូ​ពី Facebook និង​គេហទំព័រ​ផ្សេងៗ ដោយ​មិន​ចាំបាច់​តម្លើង​កម្មវិធី​អ្វី​ទាំង​អស់ (សូម្បី​តែ Internet Download Manager)

ជាការពិតណាស់ ដើម្បីអាចធ្វើការ ទាញយក វីដេអូពី Facebook និងគេហទំព័រ​ ផ្សេងៗទៀតបាន នោះ គឺ វាតម្រូវ អោយយើង ត្រូវតម្លើងកម្មវិធី ដែលមាន មុខងារ ទាញយក/ដោនឡូត ជាមុនសិន ដែលកម្មវិធី ទាំងនោះ មានដូចជា Internet Download Manager ជាដើម។

វិធី​សាស្រ្ត​ទាញ​យក​វីដេអូ​ពី Facebook និង​គេហទំព័រ​ផ្សេងៗ ដោយ​មិន​ចាំបាច់​តម្លើង​កម្មវិធី​អ្វី​ទាំង​អស់ (សូម្បី​តែ Internet Download Manager)

យ៉ាងណាមិញ ដោយសារតែ ពេលខ្លះ កម្មវិធី IDM ខាងលើនេះ មានបញ្ហា ដូចជា មិនលោត ប៊ូតុងសម្រាប់ អោយយើង ដោនឡូតឡើយ និងមួយទៀត មិនអាច ទុកចិត្តបាន ទៅលើផ្នែក សុវត្ថិភាពនោះ ទើបក្នុង ថ្ងៃនេះ ខេមបូ បានពាំនាំនូវ វិធីសាស្រ្ត ថ្មីមួយទៀត ក្នុងការ ទាញយក វីដេអូ​ មកបង្ហាញ ជូន អ្នក ទាំងអស់គ្នា។

ចំពោះវិធីសាស្រ្តតម្លើង គឺសូមអោយអ្នក ទាំងអស់គ្នា ចូលទៅកាន់ កម្មវិធី Chrome នៅលើ កុំព្យូទ័រ របស់អ្នក ទាំងអស់ គ្នាសិន > បន្ទាប់មកចុច “ទីនេះ” > ពេលនោះ វានឹងនាំ អ្នកទៅកាន់ ទំព័រថ្មីមួយ > បន្ទាប់មក សូមចុច ADD TO CHROME > Add extension នឹងរួចជាស្រេច តែម្តង។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

សម្រាប់វិធីសាស្រ្ត ក្នុងការទាញយក វីដេអូពី Facebook វិញ គឺសូមអោយ អ្នកទាំង អស់គ្នា បើកគណនី Facebook របស់ខ្លួន រួច Scroll រកមើលវីដេអូ ណាមួយ (មិនចាំបាច់ ចុចមើលក៏បាន) ពេលនោះ វានឹងធ្វើការ detect ដោយស្វ័យប្រវត្តិ ហើយរាល់ វីដេអូ ដែលអូសឃើញ ប៉ុន្មាននោះ នឹងបង្ហាញ នៅក្នុងប៊ូតុង សញ្ញាព្រួញ ចុះក្រោម នៅជិត ប៊ូតុងបិទ Windows តែម្តង។ ដូចនេះ គ្រាន់តែចុច លើប៊ូតុង Download SD/ Download HD វានឹងនាំអ្នក ទៅកាន់ទំព័រថ្មី មួយទៀត ដើម្បីធ្វើការ ដោនឡូត វីដេអូ។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

គ្រាន់តែធ្វើតាម វិធីដែលយើង បានបង្ហាញប្រាប់ ខាងលើនេះ អោយបានគ្រប់ ជ្រុងជ្រោយនោះ អ្នកទាំងអស់គ្នា ប្រាកដជាអាច ទាញយក វីដេអូ ពី Facebook ឬវេបសាយ ផ្សេងៗទៀត បានយ៉ាង ងាយស្រួល តែម្តង។ សម្រាប់ចម្ងល់ ផ្សេងៗ អាចផ្ញើ ជាសំណួរ មកកាន់ ក្រុមការងារ ខេមបូរីផត បាន! សូមអរគុណ!

***សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

វិធី​សាស្រ្ត​ទាញ​យក​វីដេអូ​ពី Facebook និង​គេហទំព័រ​ផ្សេងៗ ដោយ​មិន​ចាំបាច់​តម្លើង​កម្មវិធី​អ្វី​ទាំង​អស់ (សូម្បី​តែ Internet Download Manager)

  • ដោយ: Mai
  • 8:11 AM, 19 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ