កុំដេកចំហមាត់ពេលយប់ ប្រយ័ត្នដង្កូវស៊ីធ្មេញ !

ប្រសិនបើអ្នកគេងចំហមាត់រាល់យប់ ធ្មេញរបស់អ្នកនឹងជួបប្រទះនូវហានិភ័យឆាប់ខូចខ្លាំងបំផុត។ នេះជារឿងពិត ព្រោះទឹកមាត់មានសមត្ថភាពពីធម្មជាតិដើម្បីបំផ្លាញ់បាក់តេរីដែលផលិតជាអាស៊ីត។ ប៉ុន្តែបើទឹកមាត់មានតិច ហើយបាក់តេរីនៅក្នុងមាត់មានច្រើន នោះហើយជាមូលហេតុដែលធ្វើឲ្យធ្មេញរបស់អ្នកឆាប់ពុកផុយ។
 
កុំដេកចំហមាត់ពេលយប់ ប្រយ័ត្នដង្កូវស៊ីធ្មេញ !
ម្យ៉ាងទៀត ប្រសិនបើអ្នកគេងចំហមាត់ នឹងធ្វើឲ្យមាត់របស់អ្នកស្ងួត។ នេះបើយោងតាមអ្នកជំនាញជាច្រើនបានបង្ហាញថា នៅពេលដែលមាត់ស្ងួត ស្រទាប់ការពារនៃទឹកមាត់ត្រូវបាត់បង់។ បន្ទាប់មកកម្រិតអាស៊ីតក្នុងមាត់ចាប់ផ្តើមសូតលាស់ ហើយអាស៊ីតនេះនឹងចូលទៅស៊ីតាមជើងធ្មេញ។
អ្នកជំនាញពេទ្យធ្មេញ បានសង្ស័យជាយូរមកហើយថា មនុស្សដែលមានដង្កូវស៊ីធ្មេញភាគច្រើនដេកចំហមាត់។ នៅក្នុងលក្ខខណ្ឌធម្មតា ទឹកអាស៊ីតនៅក្នុងមាត់មានកម្រតិ 7.7 ខណៈដែលកម្រិតនៃអ្នកដែលដេកចំហមាត់ទឹកអាស៊ីតមាន 6.6 ដែលត្រូវបានចង្អុលបង្ហាញពីទឹកអាស៊ីតស្រាល។ សម្រាប់មនុស្សមួយចំនួនកម្រិតនៃទឹកអាស៊ីតខ្ពស់ណាស់ អាចដល់ ៣.៦ ឯណោះ (ចំនួនកាន់តែចុះជាតិអាស៊ីតឡើងកាន់តែខ្ពស់)។
កម្រិតនេះខ្ពស់ណាស់ ដែលគ្រប់គ្រាន់ធ្វើឲ្យឆាប់ពុកធ្មេញ ឬដង្កូវស៊ីធ្មេញ។ ជាញឹកញាប់បុរសគេងដកដង្ហើមតាមមាត់ ហើយមួយភាគបីនៃបុរសទាំងអស់មានទម្លាប់អាក្រក់នេះ ខណៈដែលប្រាំភាគរយនៃស្ត្រីមានទម្លាប់អាក្រក់នេះ។
មនុស្សភាគច្រើនដេកចំហមាត់ ដោយសារតែពួកគេពិបាកដកដង្ហើមតាមច្រមុះ។ ដូច្នេះអ្នកជំនាញជាច្រើនបានណែនាំថា មុនពេលចូលគេងអ្នកគួរតែប្រើថ្នាំបាញ់ (ស្ព្រាយ៍បាញ់ក្នុងមាត់) ដើម្បីងាយស្រួលក្នុងការដកដង្ហើម៕
ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កុំដេកចំហមាត់ពេលយប់ ប្រយ័ត្នដង្កូវស៊ីធ្មេញ !