ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​មណ្ឌលគិរី ៖ ​អ្នក​ចម្រៀងនិង​អ្នកភ្លេង​​​ប្រុស-ស្រីចំនួន​​៦​នាក់​ បាន​​​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​ក្រឡាប់​​រថយន្ត​ដោយ​ខ្លួនឯង​ ស្ថិត​នៅ​ចំណុច​​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៨៩​លេខ​៩០​ ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី ខណៈ​​នៅ​ជិត​​ជម្រាលភ្នំក្នុង​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ ​ដល់ទី​រួម​ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​០៣ ​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុ​ម្ភៈ ២០១៦ ។

​អ្នក​រងគ្រោះ​ទាំង៦នាក់ ក្នុងនោះត្រូវបានស្គាល់​ ១-អ្នកស្រីហ៊ឹម សុភី (របួសធ្ងន់) អ្នកចម្រៀង ២-លោកគ្រូចេវ អ្នក​លេងវីយូឡុង​ និង​៣-លោកគ្រូចៅ ពេជ្រ ​អ្នកលេងសូឡូ ។ ករណីគ្រោះ​ថ្នាក់​ចរាចរណ៍នេះ គេនៅមិនទាន់​ដឹងពីមូលហេតុច្បាស់​នៅឡើយទេ ។

​​សមត្ថកិច្ច​ឱ្យ​​ដឹង​ថា រថយន្ត​ខាងលើម៉ាកហា​យ​ឡិនឌ័រ ពាក់​ផ្លា​ក​លេខ2R-5969 ដោយ​អ្នកបើកបរ​មានឈ្មោះកែវ សុង​ភី​ម ភេទស្រី​អាយុ​៤២​ឆ្នាំ ​។