ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​​​រវល់​តែ​និយាយ​ទូរ​ស័ព្ទមិន​​មើលផ្លូវ​​​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​​ខូចខាត​ម៉ូតូ តែ​មិន​មាន​អ្នក​រង​របួស​ទេ ​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី១៨​ កុម្ភៈ ​ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ​​ដោ​យយុរ​ជន​ម្នាក់ក្នុង​ស្ថានភាព​ស្រវឹង រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ​បើកបរ​ដោយ​បុរសម្នាក់​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ​ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា ។

​​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​​ក្នុង​ស្ថានភាព​ស្រវឹង ​និង​​ដៃ​​រវល់​ចុច​ទូរ​ស័ព្ទផង​នោះ​​ក៏​ទៅ​​​បុក​​គូទ​ម៉ូតូ​រង​គ្រោះ​ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ បណ្ដាល​ឱ្យ​ម៉ូតូ​​​រង​កា​រ​ខូច​ខាត​ សំណាងល្អ​មិន​បាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ម៉ូតូ ​ចំណែក​ឯ​រថយន្ត​វិញ​ក្រពឹត​ផ្នែក​មុខ​ខាងស្ដាំ​ ។

ក្រោយ​ពេល​កើតហេតុ​ ខាង​ម្ចាស់​រថយន្ត​បាន​​និយាយ​សុំ​ទោស​ទៅ​ខាង​​ម៉ូតូរង​គ្រោះ ​និង​​ចេញថ្លៃ​ខូចខាត​​​ម៉ូតូ​​​ចំនួន​៧០​ដុល្លារ​​ ដើម្បី​បញ្ចប់រឿង​​ ៕