ទាយចរិកលក្ខណៈមនុស្សស្រី តាមរយៈថ្នាំលាបក្រចក

មុននឹងចេញទៅធ្វើការ ឬទៅចូលរួមក្នុងកម្មវិធីផ្សេងៗ អ្នកតែងតែមានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការប្រើថ្នាំលាបក្រចក។ ពណ៌ថ្នាំក្រចកមួយចំនួនជាចំណងចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកគិតថា វាគ្រាន់តែជាពណ៌ នោះអ្នកគិតខុសហើយ។ ពណ៌ថ្នាំក្រចកអាចបកស្រាយពីចរិកលក្ខណៈរបស់អ្នកបានច្រើន ព្រមទាំងមនុស្សដែលជ្រើសពណ៌ដូចអ្នកដែរ ក៏មានចរិកលក្ខណៈដូចអ្នកដែរ។
ខាងក្រោមនេះជាការបង្ហាញពីចរិកលក្ខណៈរបស់អ្នកតាមរយៈមើលពណ៌ថ្នាំលាបក្រចក៖
 
ទាយចរិកលក្ខណៈមនុស្សស្រី តាមរយៈថ្នាំលាបក្រចក
ពណ៌ផ្កាឈូក
មនុស្សស្រីដែលលាបក្រចកពណ៌ផ្កាឈូក ជាមនុស្សស្រីដែលចូលចិត្តតុបតែងមុខ និងស្លៀកពាក់បែបទាន់សម័យ។
ពណ៌ទឹកក្រូច
ក្នុងករណី អ្នកលាបថ្នាំក្រចកពណ៌ទឹកក្រូចបានន័យថា អ្នកជាមនុស្សម្នាក់ដែលចូលចិត្តសម្លឹងឃើញអ្វីមួយមានជាជាងអ្វីមួយដែលគ្មាន។ អ្នកជាមនុស្សសុទិដ្ឋិនិយម, សមត្ថភាព និងភាពច្នៃប្រឌិតរបស់អ្នកតែងតែប៉ះពាល់ដល់អ្នកដទៃ។
ពណ៌ស្វាយ
ប្រសិនបើពណ៌ស្វាយជាជម្រើសទី ១របស់អ្នក បានន័យថា កោសិកាខួរក្បាលរបស់អ្នកពោរពេញទៅដោយភាពច្នៃប្រឌិត។
ពណ៌ប្រផេះ
អ្នកដែលលាបថ្នាំក្រចកពណ៌ប្រផេះ ជាមនុស្សដែលធ្វើការសម្រេចចិត្តមិនបានល្អ ហើយជាទូទៅ តែងតែគេចចេញពីហានិភ័យ។ ប៉ុន្តែ មិនថាជាបញ្ហាអ្វីទេ អ្នកជាមនុស្សស្រស់ស្អាតបំផុត និងមានអំនួត។
ពណ៌ខៀវ
អ្នកជាមនុស្សដែលអាចទុកចិត្តបាន និងស្មោះត្រង់ ប្រសិនបើថ្នាំក្រចកពណ៌ខៀវជាជម្រើសរបស់អ្នក។ ភាពស្មោះត្រង់, ទំនុកចិត្ត និងនៅតែស្ថិតស្ថេរជាចរិកលក្ខណៈល្អប្រសើរបំផុតរបស់អ្នក។
ពណ៌លឿង
ពណ៌លឿងនេះជានិមិត្តសញ្ញានៃពន្លឺចែងចាំង បង្ហាញពីភាពស្រស់ស្រាយ។
ពណ៌ក្រហម
អ្នកជាមនុស្សរឹងមាំ ហើយឆាប់ខឹង។ ពណ៌ក្រហមនេះក៏បង្ហាញពីចំណង់តណ្ហា និងអារម្មណ៏ពុះកញ្ជ្រោល។
ពណ៌ស
បង្ហាញពីភាពបរិសុទ្ធ និងគ្មានបទពិសោធន៏ក្នុងជីវិត, ពណ៌សបង្ហាញពីភាពស្អាត និងមានសណ្តាប់ធ្នាប់។ អ្នកជាមនុស្សរីករាយ, ផ្អែមល្អែម និងរួសរាយរាក់ទាក់។
ពណ៌ខ្មៅ
ប្រសិនបើអ្នកចូលចិត្តលាបក្រចកពណ៌ខ្មៅ អ្នកជាមនុស្សមានអាថ៌កំបាំងលាក់នឹងមនុស្សគ្រប់គ្នាដែលមានទំនាក់ទំនងជាមួយនឹងអ្នក៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទាយចរិកលក្ខណៈមនុស្សស្រី តាមរយៈថ្នាំលាបក្រចក