តារា​ចម្រៀង Hellen ត្រៀម Original Songs ជិត​១០​បទ​សម្រាប់​ដើម​ឆ្នាំ​២០១៦


តារា​ចម្រៀង Hellen ត្រៀម Original Songs ជិត​១០​បទ​សម្រាប់​ដើម​ឆ្នាំ​២០១៦

Hellen តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម Daimond Music បាន​ថ្លែង​មក​កាន់ Sabay ថា ខ្លួន​កំពុង​សំងំ​ធ្វើ​បទ Original ថ្មី​ដែល​ត្រៀម​នឹង​ចេញ​ក្នុង​ខែ​មីនា​ខាង​មុខ​នេះ​ហើយ។

 

តារា​ចម្រៀង Hellen ត្រៀម Original Songs ជិត​១០​បទ​សម្រាប់​ដើម​ឆ្នាំ​២០១៦

តារា​វ័យ​២៣​ឆ្នាំ​លោក Hellen បាន​លើក​ឡើង​ថា “តាម​ពិត​ទៅ​ខ្ញុំ​ក៏​មាន Original Songs ដែល​ត្រៀម​នឹង​ចេញ​ដែរ​បង បទ​ខ្លះ​ក៏​ថត​ហើយ​ ហើយ​បទ​ខ្លះ​ទៀត​​កំពុង​តែ​ហាត់​ច្រៀង”។លោក​បន្ត​ថា​ បទ​ថ្មី​ដែល​លោក​ត្រៀម​នឹង​ចេញ​នោះ​មាន​ដូច​ជា៖ “ចង់​មាន​ពេល​ថែ​អូន​ម្ដង​ទៀត” “​អាម៉ាប់​ឆាប់​មក​វិញ” និង “​រាត្រី​បែក​គ្នា” ជាដើម​លោក​បន្ថែម​​ថា​បទ​ថ្មី​របស់​លោក​​ភាគ​ច្រើន​ជា​បទ​មនោសញ្ចេតនា​តែ​ក៏​មាន​បទ​ញាក់​ខ្លះៗ​ដែរ​។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា Hellen ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​ អូស្ត្រាលី​ កំឡុង​ខែ ឧសភា កាល​ពី​ឆ្នាំ​មុន​ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​ទូរទស្សន៍​ CBN។​

 

តារា​ចម្រៀង Hellen ត្រៀម Original Songs ជិត​១០​បទ​សម្រាប់​ដើម​ឆ្នាំ​២០១៦

​Hellen​ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្លេះ ហើយ​លោក​បាន​សាង​កេរ្តិ៍​ឈ្មោះ​តាមរយៈ​បទ​ “ប្លុក​បង​ចោល​ទៅ” ដែល​បាន​ចេញ​លក់​លើ​ទី​ផ្សារ​កាល​ពី​ឆ្នាំ​ ២០១៥ មក​ទល់​សព្វ​ថ្ងៃ​លោក​បាន​ចេញ​​បទ​ចម្រៀង​បាន​​​ប្រមាណ​ជិត​៣០​បទ​ហើយ៕​​​​

 

អត្ថបទ៖ SAMEDY