ស្រវឹងស្រា បើកបុកគេ ព្យាយាមបើកគេច ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងយប់

ភ្នំពេញ៖ បុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូរងរបួសស្រាល ប៉ុន្តែរថយន្តមិនឈប់ទេ បានព្យាយាមបើករត់បានប្រហែលជិត៤គីឡូម៉ែត្រ ក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ឯនិង២០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-0242 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ។ សាក្សីបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង លុះដល់ចំណុចក្បែរវត្តអង្គតាមិញ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ប៉ុន្តែគ្រាន់តែរងរបួសបន្តិចបន្តួចនោះទេ ចំណែកឯអ្នកបើកបរទំនង ជានឹកថាគ្រោះធ្ងន់ធ្ងរ បាន បន្ថែមល្បឿន បើករត់ លុះដល់ចំណុចកើតហេតុបានជ្រុលចង្កូតបុកចូលផ្ទះ ប្រជាពលរដ្ឋបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងយប់ស្ទើរតែ១ភូមិ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះម៉ូតូចំនួន៤គ្រឿង និងទ្វារផ្ទះរួមនិងសម្ភារៈមួយចំនួនទៀត ។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើ មិនមានអ្នករងរបួសនោះទេ ។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់រួចហៅរថយន្តស្ទូច យករថយន្ត បង្កមករក្សាទុក ដើម្បីដោះស្រាយគ្នាជាក្រោយ ៕

ស្រវឹងស្រា បើកបុកគេ ព្យាយាមបើកគេច ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងយប់
ស្រវឹងស្រា បើកបុកគេ ព្យាយាមបើកគេច ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងយប់
ស្រវឹងស្រា បើកបុកគេ ព្យាយាមបើកគេច ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងយប់
ស្រវឹងស្រា បើកបុកគេ ព្យាយាមបើកគេច ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ផ្អើលទាំងយប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត