អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ចោរប្លន់ ២ក្រុម បន្ទាប់ពីធ្វើសកម្មភាព ប្លន់ដ៏សកម្ម

ភ្នំពេញ៖ បន្ទាប់ពីបានមើលឃើញថា កន្លងទៅថ្មីៗនេះ មានករណីប្លន់ជាញឹកញាប់ ទៅលើជនរងគ្រោះ មួយចំនួនកន្លងមក កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ បង្កើនការស្រាវ ជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ ខ្លូនក្រុមចោរប្លន់បាន ២ក្រុម ជាក់ស្តែងនៅថ្ងៃទី១៥ កុម្ភៈ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅចំណុច មុខផ្ទះលេខ ១៩BE0 ផ្លួវលេខ៣០៤ សង្កាត់បឹងកេងកង ខណ្ឌចំការមន គឺរយៈពេល១ថ្ងៃ ក្រោយពីក្រុមនេះបាន ភ្ជង់គំរាមប្លន់យកម៉ូតូ ស្កូពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1R-0950 របស់ជនរងគ្រោះឈ្មោះ អ៊ិន គឹមស្រ៊ាន រួចជិះគិចខ្លូនបាត់ កាលពីថ្ងៃទី១៤ កុម្ភៈ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានសារភាពថា បក្ខពួកមានគ្នា ៤នាក់ បច្ចុប្បន្ន ៣នាក់ទៀត បានគេចខ្លួនអស់ហើយ។ រីឯម៉ូតូ ១គ្រឿង របស់ជនរងគ្រោះសមត្ថកិច្ច បានប្រគល់ឲ្យម្ចាស់ដើមវិញ។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ផ្សេងទៀត ជាបន្តបន្ទាប់ ក្នុងនោះ ៣នាក់ឃាត់ខ្លួនបាន នៅខណ្ឌពោធិសែនជ័យ ២នាក់ឃាត់ខ្លួនបាន នៅខណ្ឌចំការមន និង ២នាក់ទៀតឃាត់ខ្លួនបាន នៅខណ្ឌឬស្សីកែវ។

មន្ត្រីកងរាជអាវុធហត្ថបានបន្តថា បើតាមចម្លើយសារភាព របស់ក្រុមនេះ ពួកវាតែងតែធ្វើសកម្មភាព ចេញប្លន់ក្នុងរាជធានីភ្នំពេញ សរុបមិនតិចជាង ២០ដង រួចមកហើយ ភាគច្រើនគឺពួកវាតែងធ្វើ សកម្មភាពភ្ជង់ប្លន់យក កាបូបលុយ ទូរស័ព្ទពីស្ត្រីដែលដើរម្នាក់ឯង ឬចុះពីរថយន្តបើកទ្វារចូលផ្ទះ ប៉ុន្តែគោលដៅដែលវា ចាំបានច្បាស់តែ ៥កន្លែងថ្មីៗនេះប៉ុណ្ណោះទេ។

មន្ត្រីកងរាជអាវុធហត្ថ បានបន្ថែមថា កន្លែងដែលក្រុមចោរចាំច្បាស់ ចំនួន៥កន្លែងនោះរួមមាន ទី១.ប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់ជិះឡានមិន ចាំម៉ាក ដោយភ្ជង់ទៅលើ ជនរងគ្រោះខណៈ ពេលចុះពីឡាន ដោយនៅក្នុងកាបូបមានលុយ ២២០ដុល្លារ និងទូរស័ព្ទម៉ាក់ Samsung ១គ្រឿង នៅតាមផ្លូវព្រះមុន្នីវង្ស ម្តុំពេទ្យចិនលក់បបរស ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៦។ ទី២.ប្លន់យកកាបូបលុយ ពីស្រ្តីម្នាក់ ដោយក្នុងកាបូបមានលុយ ៨០ដុល្លារ និងទូរស័ព្ទ Nokia ១គ្រឿង នៅក្បែរវត្តទួលទំពូង ក្នុងអំឡុងខែមករា ឆ្នាំ២០១៦។ ទី៣.ប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់កំពុងដើរ ដោយក្នុងកាបូបមានលុយ ១៦៥ដុល្លារ នៅក្រោយរោងកុនគីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុងខែមករា ឆ្នាំ២០១៦។ ទី៤.ប្លន់យកកាបូបលុយ ពីស្រ្តីម្នាក់ ដោយក្នុងកាបូបមានលុយ ២៥ដុល្លារ និងទូរស័ព្ទ Nokia ១គ្រឿង នៅម្តុំក្រោយ រោងកុនគីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុងខែមករា ឆ្នាំ២០១៦។ ទី៥.ប្លន់ម៉ូតូម៉ាក Nex ពីស្ត្រី ២នាក់ នៅចំណុចផ្លូវ៤៦០ ភូមិ០២ ខណ្ឌចំការមន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងចំណោមជនសង្ស័យទាំង ៧នាក់ ដែលកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបាន មានជនសង្ស័យ ៣នាក់ ជាមុខសញ្ញាចាស់ទើប ចេញពីគុករួមមាន ទី១.ឈ្មោះ វី រស្មី (ហៅ ម៉ី) អាយុ២២ឆ្នាំ ជាប់គុកពីបទឆក់ទូរស័ព្ទ នៅក្រោយរោងកុនបូកគោ ខណ្ឌចំការមន ចេញពីគុកវិញថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៤, ទី២.ឈ្មោះ ហេង ថា អាយុ២៩ឆ្នាំ ជាប់គុកពីបទលួចទូរស័ព្ទ ចេញពីគុកវិញឆ្នាំ២០១១, ទី៣.ឈ្មោះ ហង្ស សំអាត អាយុ៣៥ឆ្នាំ ជាប់គុកពីបទកាច់កម៉ូតូ ចេញពីគុកវិញថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ក្រៅពីនេះ ពួកវាមានបក្សពួក ៧នាក់ទៀតបានគេចខ្លួន ក្នុងនោះមានម្នាក់ឈ្មោះ ឈៀន សុជា អាយុ៣៨ឆ្នាំ មានអាវុធខ្លីម៉ាក រ៉ូលូ ១ដើម ក៏ជាមុខសញ្ញាទើប ចេញពីគុកកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ផងដែរ ហើយបច្ចុប្បន្នជនសង្ស័យជា ចោរប្លន់ទាំង ៨នាក់ខាងលើ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅតុលាការ ហើយបក្ខពួកទាំង ២ក្រុម ដែលនៅសល់ សរុប ១០នាក់ទៀតកម្លាំងកងរាជអាវុធហត្ថ កំពុងតាមប្រមាញ់យ៉ាង សកម្មបន្តទៀត៕

អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ចោរប្លន់ ២ក្រុម បន្ទាប់ពីធ្វើសកម្មភាព ប្លន់ដ៏សកម្ម
អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ចោរប្លន់ ២ក្រុម បន្ទាប់ពីធ្វើសកម្មភាព ប្លន់ដ៏សកម្ម
អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ចោរប្លន់ ២ក្រុម បន្ទាប់ពីធ្វើសកម្មភាព ប្លន់ដ៏សកម្ម
អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ចោរប្លន់ ២ក្រុម បន្ទាប់ពីធ្វើសកម្មភាព ប្លន់ដ៏សកម្ម
អាវុធហត្ថ រាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ចោរប្លន់ ២ក្រុម បន្ទាប់ពីធ្វើសកម្មភាព ប្លន់ដ៏សកម្ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត