សាកលវិទ្យាល័យមួយនៅរដ្ឋតិចសាស់ អនុញ្ញតិឲ្យនិស្សិត​ យកកាំភ្លើងចូលថ្នាក់រៀនបាន

ជីកាហ្គោ៖ នៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីមានការអនុម័តលើច្បាប់ប្រើប្រាស់អាវុធ ដែលហាមជាសាធារណៈមិនឲ្យយកកាំភ្លើងចូលសាកលវិទ្យាល័យនោះ ពេលនេះបានផ្តល់សេរីភាពដល់ សិស្សនិស្សិតអាចយកកាំភ្លើងចូលថ្នាក់រៀនបានហើយ នៅសាកលវិទ្យាល័យមួយឈ្មោះ Austin នៅរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក ។

 

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា សាកលវិទ្យាល័យ Austin បានអនុញ្ញតិ និស្សិតនាំយកអាវុធចូលថ្នាក់រៀនបាន ។ បើតាមការអះអាងពីសំណាក់លោក Gregory Fenves សាកលវិទ្យាធិការ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "ខ្ញុំមិនបានគិតថា កាំភ្លើងខ្លី វាជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យនោះទេ ដូច្នេះការសម្រេចចិត្តនេះ វាការប្រកួតប្រជែងមួយដ៏អស្ចារ្យនៃការគ្រប់គ្រងរបស់ខ្ញុំ" ។

លោកបានសង្កត់ធ្ងន់ថា "ខ្ញុំបានផ្តល់ទឹកចិត្តដល់សមាជិកមហាវិទ្យាល័យនាន បុគ្គលិក សិស្សនិស្សិត និងឳពុកម្តាយរបស់សិស្ស ដែលបានផ្ញើរជាសារ និងលិខិតជាច្រើន ដើម្បីរៀបចំធ្វើយ៉ាងណាហាមឃាត់កាំភ្លើងមកសាកលវិទ្យាល័យ និងពិសេសថ្នាក់រៀន" ។

ប៉ុន្តែបើតាមការកត់សម្គាល់ នៅតាមបណ្តាមហាវិទ្យាល័យនានា ធ្លាប់មានការគំរាមកំហែងសិស្សនិស្សិតមិនឲ្យនាំយកអាវុធចូលថ្នាក់រៀនឡើយ ព្រោះវាអាចគំរាមកំហែងដល់គេឯង ។

គេបានដឹងថា សាលកវិទ្យាល័យ Austin នេះ ជាសាកលវិទ្យាល័យមួយដែលធ្លាប់មានការបាញ់សម្លាប់និស្សិតម្នាក់រួចមកហើយ ៕