មុខសញ្ញា​ចោរ​គាស់​ផ្ទះ ត្រូវ​ប្រជា​ពល​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង

Doliprane TVC

​ភ្នំពេញ​៖ ប្រជា​ពលរ​ដ្ធ​នៅ​ភូមិ​គោក​ឃ្លៀង បានកើត​រោគ​ដេក​មិ​លក់ បក់​មិន​ល្ហើយ ព្រោះ​តែមាន​ក្រុមចោរ​គាស់​ផ្ទះ​យក​របស់របរ​មាន​តំលៃ​ជា​រៀងរាល់​យប់ រហូតដល់​ថ្នាក់​ដាក់​កំលាំង​វេន​ប្រចាំការ​ឃ្លាំមើល​មុខសញ្ញា​ដែល​មក​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ក៏​ប្រទះ​ដេញចាប់ ធ្វើ​ឲ្យ​ជនសង្ស័យ​រត់ចោល​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែងកើតហេតុ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង ១២ និង ៤០ នាទី​ឈានចូល​ថ្ងៃទី ១៧ កុម្ភៈ ២០១៦ ស្ថិតនៅ​តំបន់​អភិវឌ្ឍ​ន្ន​សមាគមន៍ ខ្មែរ -​វៀតណាម ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

មុខសញ្ញា​ចោរ​គាស់​ផ្ទះ ត្រូវ​ប្រជា​ពល​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង

តាម​ប្រភពពី​ប្រជា​ពលរ​ដ្ធ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​ដោយ​មួយរយៈ​កន្លងមក មាន​សកម្មភាព​លួច ក៏ដូចជា​សកម្មភាព​គាស់​ផ្ទះ​ជា​ញឹកញាប់​មក ធ្វើឱ្យ​ប្រជា​ពលរ​ដ្ធ​ដែល​រស់នៅក្នុង​តំបន់​នោះ កើតទុក្ខ​មិន​សុខចិត្ត រហូតដល់​ប្រមូល​កំលាំង​ប្រុសៗ ក្នុងភូមិ ដាក់​វេន​ឃ្លាំមើល​មុខសញ្ញា​ខាងលើ ទើប​ដល់​យប់​ថ្ងៃកើតហេតុ ក៏​ប្រទះឃើញ​ជនសង្ស័យ ២ នាក់ ជា​យុវជន​ទំនើង​ក្មេងៗ ជិះ​ម៉ូតូ​ម៉ាក ហុងដារ​សេ ១២៥ ស៊េរី ២០០៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1A-2103 ជិះ​ក្រឡឹង​ចុះឡើង ២ ទៅ ៣ ជុំ ធ្វើ​ឲ្យ​មានការ​សង្ស័យ ក៏​ប្រជា​ពលរ​ដ្ធ​ដែល​អត់ងងុយ​នោះ ក៏​ដេញ ខ្លះ​មាន​ដំបង កាំបិត ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ខ្លួន​ប្រឹង​ជិះ​ម៉ូតូ​រត់​ទាំង​ត្រដាបត្រដួស បណ្តាល​ឲ្យ​ដួល​ម៉ូតូ រត់​យករួចខ្លួន ដោយ​ទុក​ម៉ូតូ​មួយគ្រឿង ស៊េរី ២០០៥ ។

មុខសញ្ញា​ចោរ​គាស់​ផ្ទះ ត្រូវ​ប្រជា​ពល​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង

ក្រោយពេល​កើតហេតុ ប្រជា​ពលរ​ដ្ធ បាន​ទូរស័ព្ទ​ទៅប្តឹង​កំលាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​មកជួយ​អន្តរាគមន៍ និង យក​ម៉ូតូ​របស់​ជនសង្ស័យ យកទៅ​រក្សាទុក​នៅ​មូល​ដ្ធា​ន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ៕ វិជ្ជា​