សាំងយ៉ុងបុក ម៉ូតូឆ្លងផ្លូវ របួសធ្ងន់នៅ ស្រុកកណ្តាលស្ទឹង បើកគេចដល់ ស្រុកបាទីទើប ឃាត់បាន

កណ្តាល យុវជនម្នាក់ និងយុវតីម្នាក់ រងរបួសធ្ងន់ដោយ សាររថយន្តសាំងយ៉ុង មួយគ្រឿង បានជ្រុលបុក ខណៈជនរងគ្រោះ ទាំងពីរជិះម៉ូតូ ឌុបគ្នាឆ្លងផ្លូវខ្វះ ការប្រុងប្រយ័ត្ន ហើយ រថយន្តបានបើក គេចពីស្រុក កណ្តាលស្ទឹង រហូតដល់ស្រុកបាទី ទើបនគរបាល សហការ គ្នាឃាត់បាន កាលពីវេលា ម៉ោង២០ និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយ ផ្លូវជាតិលេខ2 ចន្លោះគីឡូម៉ែត្រ លេខ ២៦និង២៧ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា រថយន្តបង្ករម៉ាក សាំងយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-4496 អ្នកបើកបរ ឈ្មោះជ័យ ប៊ុនសុង ភេទប្រុស អាយុ35ឆ្នាំស្នាក់ នៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្ត តាកែវ  ចំណែកម៉ូតូ រងគ្រោះម៉ាក C125ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-1170 បើកបរដោយឈ្មោះ ថុល កក្កដា ប្រុសអាយុ ២០ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអ្នករួមដំណើរ ម្នាក់ឈ្មោះ ថា  ផល្លា ភេទស្រី អាយុ19ឆ្នាំ មានទីលំនៅ ភូមិជ្រៃរយោ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ ជិះម៉ូតូឌុបគ្នា ក្នុងទិសដៅ ពីត្បូងទៅជង លុះដល់់ចណុច កើតហេតុបាន បត់ឆ្វេងឆ្លងផ្លូវ ដោយខ្វះការប្រុង ប្រយ័ត្នស្រប ពេលនោះរថយន្ត បង្កមកដល់រួចក៏ ជ្រុលចង្កូតទៅបុក បណ្តាលឲ្យរង របួសធ្ងន់ត្រូវ ក្រុម គ្រួសារ ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះជាបន្ទាន់ ចំណែករថយន្ត បង្កបាន ព្យាយាម បើករត់គេចរហូត ដល់ស្រុកបាទី ខេត្តតាកែវទើប នគរបាលសហការ គ្នាឃាត់បាន។ បច្ចប្បន្ន រថយន្ត និងអ្នកបើកបរ ត្រូវឃាត់ទុកនៅ អធិការដ្ឋាន ស្រុកកណ្តាលស្ទឹង ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាន ចាត់ការបន្តទៅ តាមផ្លូវច្បាប់៕

អ្នកបើកបរម៉ូតូ បត់ឆ្លងផ្លូវខ្វះកា ប្រុងប្រយ័ត្ត (ម៉ូតូមានកញ្ចក់ តែគ្មានមួក សុវត្ថិភាព ទាំងពីរ នាក់)។

ចំណែក ម៉ូតូ 1គ្រឿងត្រូវ បានយកមក រក្សាទុកនៅ អធិការដ្ឋានសិន។

សាំងយ៉ុងបុក ម៉ូតូឆ្លងផ្លូវ របួសធ្ងន់នៅ ស្រុកកណ្តាលស្ទឹង បើកគេចដល់ ស្រុកបាទីទើប ឃាត់បាន

សាំងយ៉ុងបុក ម៉ូតូឆ្លងផ្លូវ របួសធ្ងន់នៅ ស្រុកកណ្តាលស្ទឹង បើកគេចដល់ ស្រុកបាទីទើប ឃាត់បាន

សាំងយ៉ុងបុក ម៉ូតូឆ្លងផ្លូវ របួសធ្ងន់នៅ ស្រុកកណ្តាលស្ទឹង បើកគេចដល់ ស្រុកបាទីទើប ឃាត់បាន