ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ថ្ងៃទី១៨ កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញ នគបាលប្រឆាំង បទល្មើសគ្រឿង ញៀន ធ្វើការឃាត់ខ្លួន មនុស្សប្រុស ស្រីចំនួន ៣នាក់ ពាក់ព័ន្ធនឹងការរក្សា ទុកនូវសារធាតុ ញៀនខុសច្បាប់ នៅខេត្តចំនួន ពីរផ្សេងគ្នា។

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នគបាលបាន ធ្វើការដកហូត វត្ថុតាងថ្នាំញៀន មេតំហ្វេតាមីន (ICE) ស្មើនឹង ១,៤១ក្រាម។ ក្នុងនោះ ករណីទី១. ក្នុងខេត្តត្បូងឃ្មុំ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) ដោយរឹបអូសយក គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ស្មើនឹង ០,១១ក្រាម, និងករណីទី២. នៅខេត្តស្ទឹងត្រែង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) រឹបអូសយក គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) ស្មើនឹង ១,៣ក្រាម។

សូមរម្លឹកថា ឆ្នាំ២០១៥ សមត្ថកិច្ចបាន អនុវត្តន៍ការបង្ក្រាប បទល្មើសគ្រឿង ញៀន សរុបចំនួន ៣.០៦១ករណី លើ១.៣៣៧ ករណី ធៀបឆ្នាំ២០១៤ កើនឡើង ១២៨,៩៤ភាគរយ , ក្នុងនោះ ឃាត់ខ្លួនមនុស្ស ៧.០០៨នាក់ ស្រី៨៥៣នាក់ លើ៣.១៤២នាក់ នៃឆ្នាំ២០១៤ កើនឡើង ១២៣ ,០៤ភាគរយ៕

ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន ថ្ងៃទី១៨ កុម្ភៈ ម្សិលមិញ