សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ លោក​វ៉ា​ត លី​ម៉េ​ង ជា​អ្នកដឹកនាំ​សម្តែង​ផលិតកម្ម​ថោ​ន បាន​សូមទោស​តារា​សម្តែង​សិច​ស៊ី​នាង​បេ​នី​យ៉ាំ​ង បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​កើតឡើង​តាម​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​វ៉ា​ត លី​ម៉េ​ង កាលពី​​ពេលថ្មី​ៗ​កន្លង​មក​ចាត់​ទុក​ពាក្យ​សម្តី​ដែល​ខ្លួន​សរសេរ​នោះ មិន​សំដៅ​ទៅ​លើ​ការ​មាក់ងាយ​ណាមួយ​ទៅ​លើ​បេ​នី​យ៉ាំ​ង​ទេ ខណៈ​ពេល​ដែល​តារា​សិច​ស៊ី​រូប​នេះ​ចាត់​ទុក​ថា ជា​ការ​បើក​កកាយ​រឿងរ៉ាវ​របស់​នាង​ដែល​មិនមែន​ជា​ការណ៍​ពិត ។

លោក​វ៉ា​ត លី​ម៉េ​ង បាន​ចាប់អារម្មណ៍​ចំពោះ​ព័ត៌មាន​មួយ​ដែល​ត្រូវ​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ជាមួយនឹង​តម្លៃ​ខ្លួន​នៃ​ការ​ថត​របស់​បេ​នី​យ៉ាំ​ង ។ ជាមួយនឹង​ការ​ចាប់អារម្មណ៍​នេះ​លោក​លី​ម៉េ​ង​បាន​សរសេរ​សារ​មួយ​ថា « ខ្ញុំ​មិន​ហ៊ាន​ហៅ​ថត​ទេ ព្រោះ​ថ្លៃ​ជាង​តារា​ជើង​ចាស់​ទៀត ហើយ​ណាមួយ​ខ្ញុំ​ចូល​ចិត្ត​អ្នក​ដែល​គោរព​ពេលវេលា​»។ ឃ្លា​ខ្លី​នេះ​ធ្វើ​ឲ្យ​បេ​នី យ៉ាំ​ង ច្រឡោតខឹង​ហើយ​សរសេរ​សារ​ឆ្លើយ​តប​វិញ​ថា «​នាង​ខ្ញុំ​ក៏​មិន​ទទួល​ថត​ឱ្យ​ផលិតកម្ម​លោក​ដែរ ។

ខ្ញុំ​មិន​ចូល​ចិត្ត​ធ្វើការ​ហាលងៀត​ជាមួយ​ទេ ខ្ញុំ​គោរព​ពេលវេលា​ច្បាស់លាស់​ជាមួយ​បុគ្គល​ណា​ដែល​គោរព​ពេលវេលា​ជាមួយ​ខ្ញុំ​ច្បាស់លាស់​ដូច​គ្នា មិនមែន​ហៅ​តួ​ទៅ​បំផើម​ចាំ​អ្នកឯង​រាប់​សិប​ម៉ោង​ស្ទើរ​ពាក់កណ្តាល​ថ្ងៃ​ខាត​ពេល​អត់​ប្រយោជន៍​នោះ​ទេ​។ ធ្វើការ​ដូច​ឡប់​ចង់​ឲ្យ​គេ​គោរព​ពេលវេលា​» ។

បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក​នេះ​រួច​មក លោក​វ៉ា​ត លី​ម៉េ​ង បញ្ចេញ​សារ​សូមទោស និង​ស្រាយ​បំភ្លឺ​ចំពោះ​ការ​យល់​ច្រឡំ​ពី​នាង​បេ​នី​យ៉ាំ​ង និង​ប្រិ​យ​មិត្ត​ដែល​គាំទ្រ​រូប​នាង ។

លោក​វ៉ា​ត លី​ម៉េ​ង សរសេរ​ថា «​ខ្ញុំ​ចែកចាយ​(share) ព័ត៌មាន​ដែល​និយាយ​ពី​កញ្ញា Benne yang គឺ​ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​តម្លៃ​ទីផ្សារ​នៃ​ការ​ថត មិនមែន​បាន​ន័យ​ថា​ខ្ញុំ​និយាយ​ថា​គាត់​មិន​គោរព​ពេលវេលា​ទេ ព្រោះ​គាត់​និង​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​នឹង​គ្នា​ទេ ហើយ​ក៏​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ដែរ ។ សុំ​ទោស​ផង​បើ​ប៉ះពាល់​កិត្តិយស​ណ៎ ា benne yang ។

សុំ​ទោស​មិត្ត​ដែល​ឆាត​មក​សួរនាំ​ខ្ញុំ​ពី​រឿង​ដែល​ខ្ញុំ​share ព័ត៌មាន benne yang ។ ចង់​ប្រាប់​ថា​ខ្ញុំ​និង​គាត់​បាន​បញ្ចប់​វា ហើយ​ៗ​ខ្ញុំ​ក៏​គ្មាន​ពេលទំនេរ​ឆ្លើយ​តប​រឿង​បែប​នេះ​ដែរ សុំ​យក​ពេល និង​ខួរក្បាល​គិត​ពី​ការ​ថត​ដ៏​ធំ​សម្រាប់​ថ្ងៃស្អែក​វិញ​ប្រសើរ​ជាង​» ។

ក្រោយ​ពី​មានការ​ពន្យល់ និង​សុំ​ទោស​ជា​សាធារណៈ​ពី​លោក​វ៉ា​ត លី​ម៉េ​ង មក​បេ​នី​យ៉ាំ​ង បាន​ទទួលយក​ដោយ​នាង​បញ្ជាក់​ដោយ​ខ្លី​ថា «​មិន​អី​ទេ សំខាន់​គឺ​ការ​យោគយល់​គ្នា​»៕