ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ ជន​សង្ស័យ​​ជា​មុខសញ្ញា​ចោរលួច​រថយន្ត​ម្នាក់ក្នុង​ចំណោម​​២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ធ្វើការ​ស្រាវ​ជ្រាវ​​រហូត​​ចាប់​​បាន កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ​ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ បន្ទាប់​លួច​រថយន្ត​មួយ​គ្រឿង​ពី​រាជធានី​ភ្នំពេញ មក​ប្លុង​ចោល​នៅ​វត្ត​ព្រែក​ដូង ក្នុងភូមិ​ព្រែក​
ដូ​​​ង ។

ជន​សង្ស័យ​​​ឈ្មោះ​ហេង សុ​ជាតិ ហៅ​ម៉ៅ អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ខ្សា​ម ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​បក្សពួក​ម្នាក់​ទៀត​ ដែល​រត់គេច​ខ្លួន​ឈ្មោះ​​ចក់ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ​សួង រ៉​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​​​ដឹក​ទឹកបរិសុទ្ធ ។ រីឯ​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​លួច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ២-១៨៦៤ ។

​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​​ថា កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៦ វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច រូប​គាត់​បាន​បើក​រថយន្ត​ដឹក​ទឹក​សុទ្ធ​ពី​ស្ទឹង​មាន​ជ័យមក​ចត​ទុក​នៅ​មុខ​ផ្ទះនៅ​​ចំណុច​ខាងលើ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ កុម្ភៈ ទើប​​មានការ​ភ្ញាក់ផ្អើល​បាត់​​រថយន្ត ក៏​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ហើយ​គាត់​បាន​ដើរ​រក​ដែរ ដោយ​ឆ្លង​តាម​ស្ពាន​ព្រែក​សំរោង​តា​ខ្មៅ​ ។ ពេល​មក​ដល់​​វត្ត​ប្ញ​ស្សី​ស្រុក ក្នុង​ឃុំ​ឈើទាល ស្រាប់តែ​ប្រទះ​ឃើញ​ទឹក​សុទ្ធ​របស់​ខ្លួន​ត្រូវ​រើ​ទម្លាក់​ចោល​ចេញពី​រថយន្ត ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឈើទាល ដើម្បី​ស្វែងរក​រថយន្ត​បន្ត ។