គូស្នេហ៍មួយគូ រត់ពន្ធលុយខ្មោច ជិត ៥លានដុល្លារ ចូលសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ គូស្នេហ៍មួយគូ បានរត់ពន្ធប្រាក់ជិត ៥លានដុល្លារ ដែលសុទ្ធសឹងជាប្រាក់ក្លែងក្លាយ នេះបានតាមអាជ្ញាធរ របស់សហរដ្ឋអាមេរិក បានបង្ហាញឡើង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អាជ្ញាធរបានបង្អាក់ដំណើរ អ្នកដំណើរ២រូប ជាគូស្នេហ៍នឹងគ្នា បន្ទាប់ពីពួកគេ បានមកដល់ ព្រលានយន្ដហោះ Detroit Metropolitan ដែលស្ថិតក្នុងរដ្ឋ Michigan មានជើងហោះហើរពី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ទី ១២។ មន្ដ្រីគយ និងការពារព្រំដែន បានរកឃើញ ប្រាក់ក្លែងក្លាយ៩៣បាច់ ដែលជាក្រដាសប្រាក់ ១០០ដុល្លារ និង ៣២បាច់ទៀត ជាប្រាក់វៀតណាមក្លែងក្លាយ (ដុង) ក្នុងវ៉ាលីរបស់ពួកគេ។

គូស្នេហ៍មួយគូ រត់ពន្ធលុយខ្មោច ជិត ៥លានដុល្លារ ចូលសហរដ្ឋអាមេរិក

ប្រាក់ក្លែងក្លាយ (លុយខ្មោច) ដែលរឹបអូស មានចំនួន ៤.៦៥លានដុល្លារ

យ៉ាងណាមិញ ទឹកប្រាក់ខាងលើបើសរុបចូលគ្នាគឺ មានចំនួន ៤.៦៥លានដុល្លារ ដែលប្រាក់ទាំងនោះ ត្រូវបានគេហៅថា ជាលុយខ្មោច ដែលគេបោះពុម្ពឡើង ដើម្បីដុតជូនដល់អ្នកស្លាប់ ដែលភាគច្រើន ធ្វើឡើងនៅក្នុងអាស៊ី​។

នេះបើតាម នាយកផ្នែកគយ និងការពារព្រំដែនលោក Devin Chamberlain បានបញ្ជាក់ឲ្យដឹងថា ការប៉ុនប៉ងនាំចូល រូបិយប័ណ្ណក្លែងក្លាយ ក្នុងចំនួនប៉ុណ្ណាក៏ដោយ និងទោះជាគ្មានបំណាងណាមួយក្ដី ក៏អាចក្លាយ ជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរផងដែរ។ គួរបញ្ជាក់ថា ប៉ូលីសផ្នែកសើុបអង្កេតក្នុងស្រុក និង ប៉ូលីសសំងាត់សហរដ្ឋអាមេរិក បានរឹបអូសប្រាក់ទាំងនេះទុក ខណៈប្ដីប្រពន្ធខាងលើ ត្រូវបានមន្ដ្រីផ្នែកគយនិង ការពារព្រំដែន អនុញ្ញាតឲ្យបន្ដដំណើរ របស់ពួកគេ។

គូស្នេហ៍មួយគូ រត់ពន្ធលុយខ្មោច ជិត ៥លានដុល្លារ ចូលសហរដ្ឋអាមេរិក

រូបតំណាង៖ លុយខ្មោច ដែលភាគច្រើនជនជាតិចិន តែងតែដុត ជូនដល់អ្នកចែកឋាន

នេះជាចំណេះដឹងមួយ ដែលបងប្អូនប្រិយមិត្ដអានគួរស្វែងយល់ និងជៀសវាង ក្នុងករណីមានបំណង នាំប្រាក់ក្លែងក្លាយ ទៅក្រៅស្រុក ជាពិសេសសហរដ្ឋអាមេរិក ដើម្បីយកទៅដុត និងធ្វើបុណ្យបែបប្រពៃណីនៅទីនោះ៕

ប្រភពពី |

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត