យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​

Doliprane TVC

​រាល់​ពេលដែល​ស្រី​ស្អាត យូ​រី ចេញទៅ​ច្រៀង​និង​ចូលរួម​កម្មវិធី​ម្តងៗ​តែងតែមាន​វត្តមាន​បុរស​វ័យក្មេង នៅ​កៀក​ជាប់​និង​បើករថយន្ត​ជូន​នាង​គ្រប់ពេល មិនតែប៉ុណ្ណោះ​អ្នក​ទាំងពីរ​ថែមទាំង​ចំណាយ​ពេលវេលា​យ៉ាងច្រើន​នៅជាប់​គ្នា ស្ទើរតែ​អាច​និយាយបានថា អ្នក​ទាំង​ពិរ​រស់នៅ​ក្នុងផ្ទះ​តែមួយ​ជាមួយគ្នា​ទៀត ផង ។ សម្រាប់​ស្រី​ស្រស់​វ័យក្មេង​ដែល​ចូលចិត្ត​តុបតែង​ខ្លួន Cute Cute គួរ​ឲ្យ​ស្រលាញ់ រូបនេះ បែរជា​ព្យាយាម​លាក់បាំង ទាំង​នាង​បាន​បណ្តើរគ្នា​ឲ្យ​គេ​ឃើញ ជា​សាធារណៈ ។​ជាក់ស្តែង​ក្នុង​រូបភាព​ខាងក្រោម​នេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា យូ​រី ពិត​ជាមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​វ័យក្មេង​នេះ យ៉ាងពិត​ប្រាកដ ។​

យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​

​យូ​រី គឺជា​តា​រាច​ម្រៀ​ស្រី ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មិត្ត​យុវវ័យ ជាពិសេស​ស្តាយ​តុបតែង​ខ្លួន​របស់​នាង​ពិតជា​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំងណាស់ រហូត​មាន​បុរសៗ​ជាច្រើន​តាម​សុំ​ស្រលាញ់ ប៉ុន្តែ​មកទល់​ពេល នេះ នៅ​ពុំទាន់​ឃើញ​នាង​ទទួល​ឬ​បង្ហាញ​ពី​ប្រុស​កំពូល​ដួងចិត្ត​របស់​នាង​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​នៅឡើយ​ទេ​។ ភាគច្រើន​គេ​ស្គាល់​និង​បានឃើញ​នាង​ស្និទ្ធស្នាល​ជាមួយ​បុរស​វ័យក្មេង​រូប​សង្ហារ​ម្នាក់ ដែល​តែងតែ​ជូន​នាង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ។

យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​

​យូ​រី បញ្ជាក់​ប្រាប់ថា នាង​មិនទាន់​គិតគូ​ពី​រឿង​គូ​អនាគត​នោះទេ ហើយ​នាង​ក៏​មិនទាន់មាន​អ្នក​ស្រលាញ់​នៅក្នុង​ចិត្ត​ដែរ ចំណែក​រឿង​ថា មាន​បុរស​វ័យក្មេង​តាម​ស្រលាញ់​នាង​នោះ​គឺជា​រឿង​ពិត តែ​នាង​មិនបាន​គិត​អ្វី​លើ​រូបគេ​ឡើយ គ្រាន់តែ​រាប់អាន​គ្នា​ជា​មិត្តភក្តិ​តែប៉ុណ្ណោះ ។ ប្រភព​ពត៌មាន​ពី​អ្នក​នៅក្នុង​សិល្បៈ បាន​និយាយថា មូលហេតុ​ដែល យូ​រី មិន​ចាប់អារម្មណ៍​ពី​បុរស​ណា​ម្នាក់​នោះ ដោយសារ​នាង​មាន​គូ​បញ្ចាំចិត្ត​រួច ហើយ ដូច្នេះ​នាង​មិន​ចង់​រវីរវល់​ជាមួយ​បុរស​ណា​ម្នាក់ទៀត​ទេ ស្នេហា​ដែល​កើតឡើង​ពី​ការស្រលាញ់ និង​ការជ្រើសរើស ដោយ​ខ្លន​ឯង គឺជា​អ្វីដែល​នាង​ពេញចិត្ត​បំផុត ។

យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​

​យូ​រី កំពុង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ប្រជាប្រិយភាព​របស់ខ្លួន​ឡើង​ខ្ពស់ តាមរយៈ​បទ​ចម្រៀង​ថ្មីៗ ក៏ដូចជា​ក្បាច់​រាំ​ញា័​រ​ញាក់​កន្ត្រាក់​អារម្មណ៍ ។​ជាពិសេស​ចុងក្រោយ​នេះ នាង​ទើបតែ​បង្កើត​ក្រុម​រាំ​ថ្មី​មួយទៀត​បន្ថែម ពីលើ​ក្រុម​រាំ​ចាស់ គឺ​ក្រុម​រាំ​ភេទ​ទី​បី ដែលមាន​គ្នា​ជាច្រើន​នាក់ នាង​សង្ឃឹមថា ក្រុម​រាំ​ទាំងនេះ អាច​នឹងធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ច្រើន ពី​សំណាក់​ទស្សនិកជន​បន្ថែ​ម​ទៀត ៕ អា​លី​ណា​

យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​ យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​ យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​ យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​ យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​ យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​ យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​ យូ​រី បដិសេធថា គ្មាន​សង្សារ​ក្មេង​