​ក្លិន​ឈ្ងុយ នៃ​ស្លឹក​តែ​យូ​ន​ណាន​

ភ្នំពេញ: ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ក្រោម​ប្រធានបទ «​ខ្ញុំ​មានការ​ណាត់ជួប​មួយជាមួយនឹង​ និទាឃ​រដូវ​-​ការប្រគំ​តន្ត្រី សម្រាប់​អគ្គ​កុងស៊ុល បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ចិន ឆ្នាំ​២០១៦» បាន​ប្រារព្ធ​ឡើងកាលពី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ កន្លងទៅនេះ នៅ​ទីក្រុង​គុន​មី​ញ ។ អគ្គ​កុងស៊ុល​ប្រចាំ​ទីក្រុង​គុន​មី​ញ នៃ​ប្រទេស​ម៉ាឡេស៊ី ឡាវ កម្ពុជា ភូមា ថៃ វៀតណាម បង់​ក្លា​ដែ​ស និង​អគ្គ​កុងស៊ុល​ប្រចាំ​ទីក្រុង​ក្វាំ​ង​ចូ​វ នៃ​ប្រទេស​ឥណ្ឌា បាន​ចូលរួម និង​បាន​មើល​ការសម្តែង​នេះ​។​

​រាត្រីដ៏​ស្អាត និង​តន្ត្រី​ដ៏​អស្ចារ្យ ត្រូវបំពេញ​ដោយ​រឿង ជាមួយនឹង​ខេត្ត​យូ​ន​ណាន​នីមួយៗ របស់ អគ្គ​កុងស៊ុល​នានា​។ ថ្ងៃនេះ យើង​នឹង​បង្ហាញ​រឿង ជាមួយនឹង​ខេត្ត​យូ​ន​ណាន របស់លោកសុខ ឡាទីន អគ្គ​កុងស៊ុល​ប្រចាំ​ទីក្រុង​គុន​មី​ញ នៃ​ប្រទេស​កម្ពុជា​។​

​លោក​សុខ ឡាទីន អគ្គ​កុងស៊ុល​ប្រចាំទីក្រុង​គុន​មី​ញនៃ​ប្រទេស​កម្ពុជា ចូលចិត្ត​ពិសា​តែជាងគេ​នៅពេល​ទំនេរ​។ នៅពេល​ធ្វើការនៅ​ប្រទេស​ចិន លោក​សុខ ឡាទីន បាន​រៀន​វប្បធម៌​តែ ប្រទេស​ចិន ហើយ​បាន​មានការ​ចាប់អារម្មណ៍​ណាស់ ជាមួយនឹង​ស្លឹក​តែ​។​
​នៅក្នុង​បេះដូង​ ចិត្ត លោក​សុខ ឡាទីន លក្ខណៈពិសេសដែល​គួរឲ្យ​ទាក់ទាញជាងគេ​នៃ​ស្លឹក​តែ គឺ​វា​មាន​រសជាតិ​ច្រើន​ជំនាន់ នៅពេល​ពិសា​តែ ហាក់ដូចជា​ស្តាប់​តន្ត្រី​។ ស្លឹក​តែ​ចិនបាន​ឆ្លងកាត់​ព្រំដែន​ប្រទេសស្រេច​ហើយ​។​

​លោក​សុខ ឡាទីន បាន​និយាយថា “​ខ្ញុំ​ក៏​មិនដឹងថស្លឹក​តែ “​ភូ​អឺ​” ចិន បាន​ផ្សាយ​ដល់​ប្រទេស​កម្ពុជានៅពេលណា​ទេ​។ ប៉ុន្តែ​សព្វថ្ងៃនេះ វប្បធម៌​តែ ត្រូវបាន​ទទួលស្គាល់ នៅ​ប្រទេស​កម្ពុជា​ ហើយមាន​មនុស្ស​ជាច្រើនយក​ការ​ពិសា​តែជា​ម៉ូត​មួយបែប ។​”

​ផ្លូវជំនួញ​សូត្រ​បុរាណ ធ្លាប់​នាំ​ស្លឹក​តែ​ចិនទៅ​ទូទាំង​ពិភពលោក ។ សព្វថ្ងៃនេះ លោក​សុខ ឡាទីន កំពុង​នាំ​ស្លឹក​តែ​ចិនទៅ​ប្រទេស​កម្ពុជា ដោយ​ឆ្លងតាម​ផ្លូវជំនួញ​សូត្រ​នេះ ធ្វើ​ឲ្យប្រជាជន​កម្ពុជាស្គាល់​និង​ចូលចិត្ត​តែ “​ភូ​អឺ​” និង​វប្បធម៌​ខេត្ត​យូ​ន​ណាន​៕V/S

​ក្លិន​ឈ្ងុយ នៃ​ស្លឹក​តែ​យូ​ន​ណាន​

លោក​សុខ ឡាទីន (រូបកណ្ដាល) អគ្គ​កុងស៊ុល​ប្រចាំទីក្រុង​គុន​មី​ញនៃ​ប្រទេស​កម្ពុជា ចែករំលែករឿងផ្ទាល់ខ្លួន ខណៈចូលរួមការប្រគំតន្រ្តីមួយនៅទីក្រុងគុនមីញ