​រថយន្តបុក​ម៉ូតូ របួសធ្ងន់​២​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​

​កណ្តាល: អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​២​នាក់ បាន​រងរបួស​ធ្ងន់ ខណៈដែល​ពួកគេ ជិះ​ម៉ូតូឌុប​គ្នា តាមផ្លូវ​ជាតិ​លេខ​២ ហើយ​ត្រូវ​រថយន្ត​ម៉ាក​សាំ​យ៉ុង បើក​បុក​ពេញ​មួយ​ទំហឹង ។

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៦-២៧ ស្ថិតក្នុង​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​ប៉ូលិស​ចរាចរណ៍ ស្រុក​កណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់ ម្នាក់​ឈ្មោះ ថុល កក្កដា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ជា​អ្នកបើក​ម៉ូតូ និង​ម្នាក់ទៀត​ឈ្មោះ ថា  ផល្លា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​អ្នករួមដំណើរ មាន​ទីលំនៅ ភូមិ​ជ្រៃរ​យោ ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ។
​ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥  C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1L-1170 ។ ចំណែក​រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4496 បើកបរ​ដោយ​ឈ្មោះ ជ័យ ប៊ុន​សុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

​ប៉ូលិស បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​គ្នា តាមផ្លូវ​ជាតិ​លេខ​២ មាន​ទិសដៅ​ពី​តាកែវ ទៅ​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ បាន​បត់​ឆ្លងផ្លូវ ស្របពេលនោះ ក៏មាន​រថយន្ត​មួយគ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស បាន​បុក​ម៉ូតូ​ជនរងគ្រោះ ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ ទាំងពីរ​នាក់ រងរបួស​ធ្ងន់ ។ ដោយឡែក តៃ​រថយន្ត​ប​ង្ ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ជនរងគ្រោះ​ទាំងពីរ ទៅ​មន្ទីរពេទ្យ​។ ចំណែក​វត្ថុតាង រថយន្ត និង​ម៉ូតូ សមត្ថកិច្ច បាន​ដឹក​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កណ្តាលស្ទឹង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕V/S

​រថយន្តបុក​ម៉ូតូ របួសធ្ងន់​២​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​

​រថយន្តបុក​ម៉ូតូ របួសធ្ងន់​២​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​

​រថយន្តបុក​ម៉ូតូ របួសធ្ងន់​២​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​

​រថយន្តបុក​ម៉ូតូ របួសធ្ងន់​២​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​