ស្រវឹងស្រា​បើក​បុក​គេ ហើយ​បើក​គេច ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

ភ្នំពេញ: បុរស​ម្នាក់​ស្រវឹងស្រា បាន​បើករថយន្ត ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​បណ្តាល​ឲ្យរងរបួសស្រាល ប៉ុន្តែ​រថយន្ត​មិន​ព្រម​ឈប​ធ្វើការ​ដោះ​ស្រាយគ្នា​តាម​និតិ​វិធី​នោះទេបាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​ជិត​៤​គីឡូម៉ែត្រ ក៏​ជ្រុល​បុក​ចូល​ផ្ទះប្រជាពលរដ្ឋ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់​។​

 ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​១៨ ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ​។​

 រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-0242អ្នកបើកបរ​ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ​។​

 សាក្សី​បាន​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុងទិសដៅពី​ជើង​ទៅ​ត្បូង ក្នុងស្ថានភាព​ស្រវឹង លុះដល់​ចំណុច​ក្បែរ​វត្ត​អង្គ​តា​មិញបាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ប៉ុន្តែ​គ្រាន់តែ​រងរបួស​បន្តិច​បន្តួច​នោះទេចំណែកឯ​អ្នកបើកបរ​ទំនងជា​នឹកថា​គ្រោះ​ធ្ងន់ធ្ងរ​បាន បន្ថែម​ល្បឿន បើក​រត់លុះដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឲ្យ​ភ្ញាក់ផ្អើលប្រជាពលរដ្ឋ​ទាំងយប់​ស្ទើរតែ​១​ភូមិ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​ម៉ូតូចំនួន​៤​គ្រឿង និង​ទ្វារផ្ទះ​រួម​និង​សម្ភារៈ​មួយចំនួនទៀត ។​

​ក្រោយពី​កើតហេតុ អ្នកបើករថយន្ត​បង្ក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំងរថយន្ត​នាំទៅ​កាន់​ការិយាល័យ​ចរាចរជើងគោក​រាជធានី​​ភ្នំពេញ ដើម្បី​រង់ចាំដោះស្រាយ​គ្នា​តាមច្បាប់​៕

ស្រវឹងស្រា​បើក​បុក​គេ ហើយ​បើក​គេច ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

ស្រវឹងស្រា​បើក​បុក​គេ ហើយ​បើក​គេច ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ