ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ ករណី​គ្រឿងញៀន

ត្បូងឃ្មុំ: ​កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​មេមត់ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​និង ករណីថ្នាំញៀន​។ ការឃាត់ខ្លួន​ស្ត្រី​សង្ស័យ​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ៣​និង​៥០នាទី នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​០២០១៦  ស្ថិតនៅ​ចំណុច​ភូមិ​លោ ឃុំ​កំពាន់ ស្រុក​មេមត់។​

​នគរបាល ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ជី សៀក​លីវ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​លោ ឃុំ​កំពាន់​។

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ បាន​ឆែកឆេរ រកឃើញ ម្សៅ​ក្រាម​ពណ៌​ស ជា​ថ្នាំញៀនចំនួន​២ ក​ញ្ចា​ប់​ធំ ម៉ូតូ​១​គ្រឿង លុយ​៤​ម៉ឺន​រៀល​។

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុកដើម្បី​ចាត់ការ​តាម​នីតិវីធី ៕​

ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ ករណី​គ្រឿងញៀន