រំជួលចិត្ត! រូបថតសត្វក្ងានញី-ឈ្មោលមួយគូ ថើបលាគ្នា គ្រាចុងក្រោយ មុនពេលគេយកទៅចំអិន

ចិន៖ រូបថតមួយសន្លឹក បង្ហាញពីទិដ្ឋភាព ស្នេហាព្រាត់ប្រាស់ របស់សត្វក្ងានញី-ឈ្មោលមួយគូ បាននិងកំពុងឆាបឆក់បេះដូងមនុស្សជាច្រើន ជាពិសេសអ្នកនិយមលេងអុិនធឺណែត ឃើញហើយពិតជាធ្វើឲ្យ រំជួលចិត្តពិតមែន។

រូបថតមួយសន្លឹក ដែលត្រូវគេថតបាន នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំចិន កន្លងទៅនេះ បង្ហាញឲ្យឃើញសត្វក្ងានញី-ឈ្មោលមួយគូ នៅខេត្តក្វាងទុង បានថើបលាគ្នាជាលើកចុងក្រោយ មុនគ្នាវាម្ខាងទៀត ត្រូវគេចាប់យកទៅសម្លាប់ដើម្បីចម្អិនជាអាហារ។ ៣ថ្ងៃក្រោយមក ម្ចាស់សត្វក្ងានទាំងពីរនេះ ឈ្មោះ Deng បានប្រាប់ឲ្យដឹងថា វាទាំងពីរត្រូវបានគេសម្លាប់ និងចម្អិនជាអាហាររួចហើយ ក្នុងបុណ្យនិទាឃរដូវមួយ នៅកន្លែងផ្សេងៗពីគ្នា។

លោក Deng បានប្រាប់ឲ្យដឹងថា សត្វក្ងានញី-ឈ្មោល មួយគូនេះ ត្រូវបានគាត់ចិញ្ចឹមនៅឯក្រុងជនបទ Meizhou ដែលពួកវារស់នៅជាមួយគ្នា បានជាង១ឆ្នាំមកហើយ។ 

ក្រោយមក បន្ទាប់ពីរូបថតមួយសន្លឹកនៃសត្វក្ងានមួយគូខាងលើ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមចិន Weibo រួចមក មហាជន ជាពិសេសអ្នកនិយមលេងអុិនធឺណែតយ៉ាងច្រើន ដែលភាគច្រើនជាគូស្នេហ៍ បានចែករំលែកតៗគ្នា និងបង្ហាញពីភាពរំជួលចិត្តសឹងគ្រប់ៗគ្នា។ ភាគច្រើនពួកគេបានដាក់មតិអាណិត និងជូនពរពួកវា តែក៏មានមួយចំនួនតូច បានសរសេរថា មើលទៅពួកគេ គួរឲ្យឆ្ងាញ់ផងដែរ៕

ចុះចំណែកប្រិយមិត្តរបស់ខ្មែរឡូតវិញ យល់ឃើញយ៉ាងណាដែរ?

រំជួលចិត្ត! រូបថតសត្វក្ងានញី-ឈ្មោលមួយគូ ថើបលាគ្នា គ្រាចុងក្រោយ មុនពេលគេយកទៅចំអិន

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត