ញាក់សាច់! កម្មករសំណង់ម្នាក់ ត្រូវដែកធ្លាក់ពីលើ ចំក្បាល ធ្លុះពីម្ខាងទៅម្ខាង គួរឲ្យរន្ធត់

ឥណ្ឌា៖ បុរសជនជាតិឥណ្ឌា ជាកម្មករសំណង់ម្នាក់ បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីត្រូវ ដែកប្រវែងប្រហែល ៧សង់ទីម៉ែត្រ ធ្លាក់ពីលើ ចំក្បាល ធ្លុះពីម្ខាងទៅម្ខាង មើលទៅគួរឲ្យរន្ធត់មែនទែន។

ញាក់សាច់! កម្មករសំណង់ម្នាក់ ត្រូវដែកធ្លាក់ពីលើ ចំក្បាល ធ្លុះពីម្ខាងទៅម្ខាង គួរឲ្យរន្ធត់
បុរសរងគ្រោះ ឈ្មោះ Mohammad Guddu 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាកម្មករសំណង់ម្នាក់ ឈ្មោះ​ Mohammad Guddu អាយុ ២៤ឆ្នាំ នៅពេលកើតហេតុ រូបគាត់កំពុងតែ លាយស៊ីម៉ងត៍ នៅក្នុងការដ្ឋានសាងសង់មួយកន្លែង ស្ថិតនៅជាយក្រុង Malad នៃទីក្រុង Mumbai ប្រទេសឥណ្ឌា ហើយក៏ត្រូវដែកប្រវែងប្រហែល ៧សង់ទីម៉ែត្រ ធ្លាក់ដោយចៃដន្យ ពីជាន់ដ៏ខ្ពស់មួយ មកត្រូវចំក្បាលបណ្តាលឲ្យធ្លុះពីម្ខាងទៅម្ខាង ដោតជាប់នៅលើក្បាលរបស់គាត់តែម្តង។

ញាក់សាច់! កម្មករសំណង់ម្នាក់ ត្រូវដែកធ្លាក់ពីលើ ចំក្បាល ធ្លុះពីម្ខាងទៅម្ខាង គួរឲ្យរន្ធត់

ទោះបីជាយ៉ាងណាក៏ដោយ បុរសរងគ្រោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីគ្រូពេទ្យ បានធ្វើវះកាត់ យកដែកនោះចេញ ដោយចំណាយពេលអស់ ៥ម៉ោង។ បច្ចុប្បន្នជនរងគ្រោះ បានរួចផុតពីសេចក្តីស្លាប់ តែត្រូវខ្វិនខ្លួនប្រាណផ្នែកខាងឆ្វេង ដែលបង្កឡើងដោយសារ គ្រោះថ្នាក់នេះ និងកំពុងសម្រាកព្យាបាល ក្រោមការយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យជឿជាក់ថា ជនរងគ្រោះ នឹងអាចជាសះស្បើយឡើងវិញបាន ក្នុងរយៈពេល ៣ខែខាងមុខទៀត។ លោកវេជ្ជបណ្ឌិត Batuk Diyora ដែលបានដឹកនាំ ក្រុមគ្រូពទ្យក្នុងការជួយសង្គ្រោះ ជនរងគ្រោះ បាននិយាយថា «វាពិតជាអព្ភូតហេតុមួយ ដែលបុរសរងគ្រោះ អាចរួចផុតពីសេចក្តីស្លាប់ ហើយគ្រាន់តែរងរបួស តែប៉ុណ្ណោះ»។ យ៉ាងណាមិញ បុរសរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយយ៉ាងហោចណាស់ ត្រូវចំណាយពេល ចំនួន ២សប្តាហ៍ទៀត ទំរាំបានធូរស្រាល។

ចំណែក មិត្តភក្តិក៏ដូចជាមិត្តរួមការងាររបស់ជនរងគ្រោះ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា ពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែល Guddu អាចរួចផុតពីគ្រោះថ្នាក់ដ៏អាក្រក់យ៉ាងនេះបាន៕

ញាក់សាច់! កម្មករសំណង់ម្នាក់ ត្រូវដែកធ្លាក់ពីលើ ចំក្បាល ធ្លុះពីម្ខាងទៅម្ខាង គួរឲ្យរន្ធត់

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត