របៀបធ្វើមុខម្ហូប កាពិផាវ

មុខម្ហូបកាពិផាវ គឺជាម្ហូបខ្មែរមួយប្រភេទ ដែលកំពុងមានភាពពេញនិយមជាខ្លាំង ។ កុំថាឡើយរសជាតិរបស់វា សូម្បីតែក្លិននៅពេលកំពុងចម្អិនហ្នឹង ក៏សាយភាយក្លិនឈ្ងុយឈ្ងប់ទៅជាង១០ផ្ទះដែរ ។ ចង់ទទួលបានរសជាតិឆ្ងាញ់ពីមុខម្ហូបកាពិផាវ អ្នកអាចអនុវត្តតាមវិធីងាយៗដូចខាងក្រោម ។
របៀបធ្វើមុខម្ហូប កាពិផាវ
‪គ្រឿងផ្សំ‬‬- កាពិ ១ចានតូច- សាច់ជ្រូកយកសាច់សុទ្ធ ៣០០ក្រាម (ចិញ្ច្រាំឱ្យម៉ដ្ឋល្អ)- គ្រឿង ៣ស្លាបព្រាបាយ (មានគល់ស្លឹកគ្រៃ ខ្ទឹមស រមៀត និងបន្ថែមសណ្តែកដី ៣០០ក្រាមបុកជាមួយគ្នាផង)- បង្គាក្រៀម ១០០ក្រាម (ត្រាំទឹកឱ្យទន់)- អំពិលទុំ ១០០ក្រាម (យកគ្រាប់ចេញ)- ម្ទេសឆ្អើរ ២-៣ផ្លែ (ចិញ្ច្រាំឱ្យម៉ដ្ឋ)- ខ្ទឹមស ១០០ក្រាម (ចិញ្ច្រាំឱ្យម៉ដ្ឋ)- ខ្ទឹមក្រហម ១០០ក្រាម (ចិញ្ច្រាំឱ្យម៉ដ្ឋ)- ស្លឹកក្រូចសើច ៣សន្លឹក- ស្ករស ១ស្លាបព្រាបាយ- ទឹកត្រី ១ស្លាបព្រាបាយ- ប្រេងឆា ២ស្លាបព្រាបាយ- ប៊ីចេង ២ស្លាបព្រាកាហ្វេ- បន្លែផ្ទាប់៖ ស្ពៃក្តោប ត្រសក់ ខ្ញី ត្រួយស្វាយ សណ្តែកគួរ ពោតខ្ចី សណ្កែកគួរ ស្នៀតពោត ត្រកួន ត្រប់ ។ល។
របៀបធ្វើមុខម្ហូប កាពិផាវ
‪វិធីធ្វើ‬‬១. ជាដំបូង អ្នកត្រូវលីងសាច់ជ្រូកឱ្យឆ្អិន ហើយដួសទុកមួយអន្លើសិន។២. ដាក់ខ្ទះ ចាក់ខ្លាញ់ចូល កម្ដៅឱ្យក្តៅបន្តិច ដាក់ខ្ទឹមសបំពងឱ្យមានក្លិនឈ្ងុយ បន្ទាប់មកដាក់គ្រឿងដែលបានបុកហើយ និងស្លឹកក្រូចសើចឆាចួលគ្នា រួចដាក់សាច់ជ្រូក បង្គាក្រៀម កាពិ ម្ទេសឆ្អើរ ខ្ទឹមក្រហម ស្ករស ទឹកត្រី ប៊ីចេង និងអំពិលទុំ រួចកូរទាល់តែរីងស្ងួតទឹក។ ៣. ចុងក្រោយភ្លក្សមើល បើគិតថាខ្វះគ្រឿងទេសមួយណា សូមបន្ថែមតាមចំណង់ចំណូលចិត្តរបស់អ្នក៕

ដោយ៖ ឈូក ស
ប្រភព៖ គណនីមេផ្ទះ