WHO ប្រកាសសុំទឹកប្រាក់ចំនួន៥៦លានដុល្លារដើម្បីកម្ចាត់វីរុស Zika

យោង​តាម​ការ​ចុះ​ផ្សាយ​នៃ​សារពត៌​មាន​CCTV ​កាលពី​ថ្ងៃ​ទី​១៨ ​ខែកុម្ភៈ​ម្សិ​ល​មិញ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ទៅ​កាន់​លោក​ស្រី​បណ្ឌិត ​Margaret Chan ​ដែល​ជា​ប្រធាន​អង្គការ​សុខ​ភាព​ពិភព​លោក ​នៃ​អង្គការ​សហ​ប្រជាតិ ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​ Geneva ​ពី​សំណាក់​លោក ​James Chau ​ជា​អ្នក​រាយ​ការណ៍​ពត៌​មាន​ឱ្យ​ស្ថានីយ៍​ទូរទស្សន៍​CCTV ​បាន​ឱ្យ​ដឹង​​ថា នៅ​ខណៈ​គ្រា​បន្ទាន់​នេះ ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​(WHO) ​កំពុង​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​ជា​៥៦​លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើ​ការ​បង្ក្រាប​វីរុស Z​​ika ឱ្យ​ចុះ​ថមថយ​ឥទ្ធិពល​ពី​ប្រទេសកំពុង​រង​គ្រោះ​ធ្ងន់​​ធ្ងរជាង​គេ​ដូច​យ៉ាង​នៅ​ប្រទេ​​សប្រហ្ស៊ីល និ​ង​អាមេរិក​ឡាតាំង​។ ​​WHO ប្រកាសសុំទឹកប្រាក់ចំនួន៥៦លានដុល្លារដើម្បីកម្ចាត់វីរុស Zika
បើ​តាម​ប្រសាសន៍​របស់​លោក​ស្រី ​Margaret ​បាន​ឱ្យ​ដឹង​ថា ​“ពួក​យើង​ត្រូវ​ការ​កញ្ចប់​ទឹក​ប្រាក់​បន្ទាន់​ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​ការ​រីក​ធំ​ឡើង​​នៃ​ជម្ងឺ ​Zika ​នេះ ​ព្រោះ​ថា​បើ​សិន​ជា​ពួក​យើង​ពុំ​ចាត់​វិធាន​ការ​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ​ស្រ្តី​ដែល​មាន​ជីវភាព​ក្រីក្រ ​និង​ស្រ្តី​កំពុង​ពរ​ពោះ​រាប់​លាន​នាក់​” ៕
ដោយ៖ ឈូក ស
ប្រភព៖ CCTV