កូនក្រ​មុំ​សន្សំ​សំចៃ​ នាង​Cecilia Liu​ ជួល​រូប​អាពាហ៍ពិពាហ៍​

ជា​តារា​ចម្រៀង​និង​តារា​​សម្តែងតៃវ៉ា​ន់Nicky Wu​ បានរៀបការ​ជា​មួយ​តារា​សម្តែង​ស្រីចិន ​Cecilia Liu ចុង​ក្រោយ​តារា​ទាំង​ពីរ​ដួង​នេះ ​ពិ​ត​ជា​បាន​គ្នា​ជា​គូ​គាប់​មែន។​ នៅពេល​វេលាចុង​ក្រោយរ​បស់​ពួក​គេ​នៃទំនាក់ទំនង​ស្នេហា តារា​ទាំងពីរ​ដួងនេះ ​នឹង​ប្រារព្ធ​ខួប ​អាពាហ៍ពិពាហ៍​នៅ​ខែមិនា​ខាង​មុខ​នេះ​ហើ​យ។ ​​
កូនក្រ​មុំ​សន្សំ​សំចៃ​ នាង​Cecilia Liu​ ជួល​រូប​អាពាហ៍ពិពាហ៍​
កាល​ពី​ខែមុន ​គូស្នេហ៍​មួយគូ​នេះ​បាន​ហោះ​ហើរ ​ទៅ​កាន់​ប្រទេស​ New ​Zealand​ដើម្បី ​ថត​រូប​សម្រា​ប់ត្រៀម​​អាពាហ៍ពិពាហ៍នៅ​ពេល​ខាង​មុខ​របស់​ពួក​គេ​។ទោះ​បី​ជា​គូស្នេហ៍​មួយគូនេះ​ជា​តារា​សម្តែង​ល្បី​យ៉ាង​ណា​ក៏​ដោយ ​តែ​ពួក​គេ​ទាំង​ពីរ​នៅ​តែ​ជួល​សម្លៀក​បំពាក់​ដដែល។​​
កូនក្រ​មុំ​សន្សំ​សំចៃ​ នាង​Cecilia Liu​ ជួល​រូប​អាពាហ៍ពិពាហ៍​
ចាប់​តាំង​ពី ​តារា​សម្តែង​ស្រី​Cecilia​ ស្រលាញ់​នូវ​ភាព​ស្រស់​ស្អាត​បែប​ធម្ម​ជាតិ​នៅ ​ប្រទេស​ New Zealand មក​តារា​ប្រុស​ក៏​តាម​ចិត្ត​តារា​ស្រី​រូប​នេះ​ផង​ដែរ គូ​ស្នេហ៍​មួយ​គូ​នេះ ​បាន ថ​ត​រូប​នៅក្នុងសួន​រុក្ខ​សាស្រ្តក្នុងស្រុក​មួយ​។ នៅ​ពេល​នោះ​ អ្នក​គាំទ្រ​មួយ​រូ​ប​​ក៏បា​ន​ថត ​នៅ​ពេល​ដែល​ថត​នោះ​ អ្នក​គាំទ្រ​តារា​ទាំង​ពីរ​ក៏​បាន​ឃើញ​នូវរ៉ូបអាពាហ៍ពិពាហ៍ ​ជាធ​ម្មតា​រ៉ូ​បតម្រូវ​ ឱ្យ​សម​ទៅ​នឹ​ងកូន​ក្រមុំ ​តែ​បែ​ជា​រ៉ូ​បរ​បស់​នាង​ប្រើ​ម្ជុល​ដើម្បី​ខ្ទាស់​ទៅ​វិញ ដូច​នេះ​ធ្វើ​ឱ្យ​អ្នក​គាំ ទ្រ​សន្និដ្ឋាន​បាន​ថា ​នា​ង​បាន​ជួលរូប​គេ​ដើម្បី​ថត​តែង​។​
សូម្បី​តែ​នៅ​ពេល​ប្តី​ប្រព័ន្ធ​មួយ​គូ​នេះ​បាន​ចេញ​ផ្សាយ​រូបថត​បញ្ជាក់​អំពី​អាពាហ៍​ពិពាហ៍ ​គេ​បាន​ឃើញ​រូប​ភាព​ចិញ្ចៀន​នោះ​គឺ​សាមញ្ញ​បំផុត​មាន​តែ​ត្បូង​តូច​មួយ​ប៉ុណ្ណោះ​៕​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com