​សហរដ្ឋអាមេរិក ​និង​សហភាពអឺរ៉ុប​ព្រមាន​ទៅ​ដល់​ប្រទេស​ចិន​ឱ្យ​គោរពច្បាប់​នៅ​សមុទ្រ​ចិន​ខាង​​ត្បូង

​(វ៉ាស៊ីនតោន)​៖​គេហទំព័រ​Chanel News Asia ​ចេញផ្សាយ​នៅ​ថ្ងៃ១៨កុម្ភះ​ឆ្នាំ​២០១៦​ថា ​សហរដ្ឋអាមេរិក ​និង ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ទៅដល់​ចិន នៅថ្ងៃពុ​ធ​កន្លង​ទៅ​ថា ​ចិន​គួរ​តែ​គោរព​សេចក្តី​សម្រេច​របស់​ តុលាការ​អន្តរជាតិ ​។​ចិន​​បាន​បដិ​សេធ​តុលាការ​អចិន្ត្រៃយ៍អន្តរជាតិ ​បញ្ហា​សមុទ្រ​ចិ​ន​ខាង​ត្បូង ​ដែល​អាជ្ញា​កណ្តាល​ ជា ​សវនាការក្រុង​ឡាអេ ​ ខណះ​ពេល​ដែល​ចិន​បាន​ផ្តល់​សច្ចាប័ន​លើអនុសញ្ញា​ទៅ​អង្គការសហប្រជាជាតិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង។​ 

លោក​ស្រី ​Amy Searight ​អ្នក​នាំ​ពាក្យ​រង​លេខាធិការ​ជំនួញ​ការ ​មេធាវីការ​ពារ​ក្តី​ភាគ​ខាង​ត្បូង និងអាស៊ី​អាគ្នេយ៍ ​បាន​និយាយថា ​សហរដ្ឋ​​អាមេរិក  ​សហភាព​អឺរ៉ុប ​និង​សម្ព័ន្ត​​មិត្តដូច​ជា ​អូស្ត្រាលី ​ជប៉ុន ចិន កូរ៉េ​ខាង​​ត្បូង ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ ​បញ្ជាក់​នូវ​ក្នុង​ការសម្រេច​របស់​តុលាការ​​អន្តរជាតិ ​ ហើយ​ក្នុង​នោះ​ចិន​ត្រូវ​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ទទួល​ខុសត្រូវផង​ដែរ​​។សាលា​ក្តីក្រុង​អាឡេ​ មិន​មាន​សិទ្ធិ​នៅ​ក្នុងកា​លើក​នូវ​សេចក្តី​សម្រេច​នោះ​ទេ បើ​សិនជា​គ្មាន ​អ្នក​អើ​ពើ​នោះ។​ ចំពោះ​ទី​ក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន​ វិញ​ថា ​ច្បាប់​តុលា​ការ​អន្តរជាតិ​អាច​ចេញ​សេចក្តី​សម្រេច​មួយ​មុន ខែ​ឩសភា​ខាង​មុខ​។ 
លោក​ស្រីនាំ​ពាក្យ​រង ​ក៏​បាន​បន្តថា ​ចិន​បាន​ជំទាស់​ទឹក​ដី​សមុទ្រ​ចិន​ខាង​ត្បូង ​ជា​មួយ​សមាជិក ​ផ្សេងៗ​ទៀត​ប្រទេស​ដែល​ជា​សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន) ​ជាពិសេស​ប្រទេស ​ហ្វីលីពីន។​លោក​ស្រីក៏​បាន​បញ្ជាក់​នៅ​សិក្ខា​សាលា​មួយ​នៅមជ្ឃមណ្ឌល ​វ៉ាស៊ីន​តោន​សហរដ្ឋ​អាមេរិក​ស្តី​ពី​ការ​សិក្សា​ទៅ​លើ​យុទ្ធ​សាស្រ្ត​និង​អន្តរជាតិ​ថា​៖« ​ប្រទេស​ចិន​បើ​មិន​គោរព​សិទ្ធិ​សេចក្តី​សម្រេចទេ ​ប្រសិន​បើ​មាន​ផល​វិជ្ជមាន​ណា​មួយ​កើត​ឡើង ចិ​ន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ»​៕
ប្រែសម្រួលដោយ៖ កញ្ញា