ឃើញរោគសញ្ញាទាំង​នេះកុំបណ្តោល​យូរ ​ត្រូវ​ទៅជួបគ្រូពេទ្យភ្លាម

ជំងឺមហារីក គឺជាជំងឺ​មួយប្រភេទដែលអាច​កើត​មាន​ឡើង​ទាំង​មនុស្ស​នឹង​សត្វ ហើយមាន​មនុស្ស​រាប់​ពាន់នាក់ដែលស្លាប់ដោយសារវា​ជារៀង​រាល់​ឆ្នាំ។

ជំងឺមហារីកពោះវៀន​ធំ​ត្រូវបាន​បង្ក​ឡើង​ដោយកោសិកាមហារីកចាប់ផ្តើម​លូត​លាស់​ និង​កកុញ​នៅលើ​ស្រទាប់​ខាងក្នុង​ពោះវៀន​ធំ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​នៅតែ​បណ្តែត​បណ្តោយ​យូរ​មិន​ព្រម​អើពើ ពេល​ចេញ​រោគ​សញ្ញា​ដំបូង អ្នក​ប្រាដជា​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ទៅៗរហូតដល់​ស្លាប់​ថែមទៀត។

ឃើញរោគសញ្ញាទាំង​នេះកុំបណ្តោល​យូរ ​ត្រូវ​ទៅជួបគ្រូពេទ្យភ្លាម

ខាងក្រោម​នេះ គឺជា​​រោគសញ្ញាដំបូងទាំង ៩​ យ៉ាងនៃជំងឺមហារីកពោះវៀន​ធំ៖

១. ការ​ទល់លាមក

ប្រសិន​បើអ្នកឧស្សាហ៍មាន​បញ្ហា​ទល់លាមកជា​ញឹកញាប់ ហើយ​មិន​ដឹងមូល​ហេតុ​ពិត​ប្រាដក​ សូមប្រញាប់ទៅពិគ្រោះជាមួយនឹង​គ្រូពេទ្យភ្លាម។

២. ឧស្សាហ៍​រាគរូស

មហារីកពោះវៀន​ធំអានាំ​មកនូវការ​រាំងស្ទះដល់ពោះវៀន និងមាន​ជំងឺរាគរូស ដោយសារតែ​ការលេចធ្លាយនៃលាមករាវ។

៣. ឈាម​ក្នុងលាមក

ពេល​ដែលអ្នក​បន្ទោរ​បង់មក​មាន​ឈាម​ជាំខ្មៅក្នុង​លាមក ជាសញ្ញា​ព្រមាន​ឲ្យ​អ្នក​ទៅពិនិត្យ​ជា​បន្ទាន់។

៤. ពោះវៀនឧស្សាហ៍ធ្វើទុក

មូលហេតុនេះកើតឡើង​ដោយសារតែជំងឺមហារីកធ្វើការបង្អាក់ចលនារបស់ពោះវៀន ហើយ​ធ្វើឲ្យ​ពោះវៀន​មិនបាន​លាងសម្អាត។

៥. លាមកតូច

ដោយសារតែមាន​ដុំសាច់កោសិកា​មហារីកដុស​នៅក្នុងពោះវៀនធំ ​នាំ​ឲ្យមាន​ការរាំង​ស្ទះផ្លូវ និង​បណ្តោលឲ្យលាមក​បញ្ចេញ​មក​តូចៗ។

៦. ឧស្សាហ៍ឈឺពោះ

ក្នុងករណី​ផ្នែកខាងក្រោម​នៃតំបន់​ពោះរបស់អ្នកឧស្សាហ៍ឈឺចាប់ ពេល​ដែលបរិភោគ​អាហារ​ចូល អ្នក​គួរតែប្រញាប់ទៅជួប​ជាមួយនឹង​គ្រូពេទ្យភ្លាម។

៧. មានអាការៈស្លេកស្លាំង

ពិបាកដកដង្ហើម, វិលមុខ, ខ្យល់ដង្ហើម​ត្រជាក់, ជីបចរ​មិន​ច្របូកប្រលប ទាំង​នេះ​អាច​ជារោគសញ្ញា​នៃជំងឺមហារីកពោះវៀន​ធំ។

៨. ស្រកទម្ងន់​មិន​ដឹងមូលហេតុ

អ្នកគួរតែ​មានការ​ព្រួយបារម្ភ ប្រសិន​បើអ្នក​មាន​ការ​ស្រក​ទម្ងន់​ភ្លាមៗដោយមិន​ដឹងពីមូល​ហេតុត្រឹម​ត្រូវ។

៩. ភាពទន់ខ្សោយ អិន​អស់កម្លាំង

ភាពអស់កម្លាំង និងខ្សោយ គឺជាផលប៉ះពាល់​មួយទៀត នៃការកើត​ជំងឺ​មហារីកពោះវៀន​ធំ។

 

ដូច្នេះហើយ ប្រសិន​បើអ្នកសង្កេត​​ឃើញ​រោគ​សញ្ញា​ណា​មួយខាង​លើ​កើតឡើងជាញឹក​ញាប់​​ សូមប្រញាប់​ទៅ​ពិគ្រោះជាមួយគ្រូពេទ្យភ្លាម ដើម្បីរកដំណោះស្រាយ​ទាន់ពេល៕

 

ដោយ៖ Senghong

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឃើញរោគសញ្ញាទាំង​នេះកុំបណ្តោល​យូរ ​ត្រូវ​ទៅជួបគ្រូពេទ្យភ្លាម