សុខភាព &raquo សុខភាព

បើ​ទោះ​ខ្សែភាពយន្ដ​សិច​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ធំនិយម​ទស្សនា​ជា​ពិសេស​អស់លោក​បុរស​ៗ ប៉ុន្ដែ​គេ​មិន​អាច​យក​វា​ធ្វើ​ជា​គំរូ​ក្នុង​ការ​រួម​ភេទ​ជាមួយ​ដៃគូ​ឱ្យ​ប្រាកដ​បាន​ទេ ព្រោះ​ឈុត​ឆាក​ខ្លះ​នៃ​ភាពយន្ដ​នេះ​មិនមែន​ជា​ការ​ពិត ពោល​គឺ​វា​គ្រាន់តែ​ជា​ការ​សម្ដែង​ដើម្បី​ឱ្យ​ប្លែក​ភ្នែក និង​ទាក់ទាញ​អ្នក​ទស្សនា​ប៉ុណ្ណោះ ។ អ្វី​ដែល​បណ្ដា​តារា​សិច​ធ្វើ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ក្នុង​ជីវិត​សិច​ពិតប្រាកដ​របស់​មនុស្ស​ទូទៅ​ឡើយ ជា​ពិសេស​គឺ​សម្រាប់​ស្ដ្រី ។ ដូច្នេះ​បុរស​ៗ​ត្រូវ​ស្វែង​យល់​ឱ្យ​ច្បាស់​ពី​ចំណុច​នេះ​។ ខាងក្រោម​នេះ​ជា​ឥរិយាបថ​រួម​ភេទ​ដ៏​អាក្រក់​អា​ក្រី​ដែល​បណ្ដា​បុរស​គួរ​ចៀសវាង​ប្រើ​ក្នុង​ពេល​រួម​ភេទ​ជាមួយ​ភរិយា ឬ​គូស្នេហ៍​ជាទី​ស្រឡាញ់​របស់​ខ្លួន ៖

១-​ពង្រឹង​លិង្គ​របស់​ខ្លួន​ដោយ​យក​ទៅ​ត្រដុស ឬ​បោក​លើ​សុដន់ មុខ និង​គូទ របស់​ស្ដ្រី​ជា​គូស្នេហ៍ ។ នេះ​ជា​ឥរិយា​បទ​មិនល្អ​ដែល​បណ្ដា​បុរស​ៗ​មិន​គួរ​ចម្លង​យក​មក​ប្រើ​ជាមួយ​គូស្នេហ៍​ក្នុង​ជីវិត​ពិត ដ្បិត​វា​ហាក់ដូចជា​អ​សីលធម៌​ខ្លាំង​ណាស់ ហើយ​វា​ប្រហែលជា​អាច​ឱ្យ​ស្ដ្រី​ជា​គូស្នេហ៍​អាក់អន់ចិត្ដ​ក៏​ថា​បាន ។ បើសិនជា​លិង្គ​របស់​អ្នក​មិន​ងើប​រឹង​គ្រប់គ្រាន់ ចូរ​ប្រើ​ដៃ​ត្រេះ (​អាច​ជា​ដៃ​ខ្លួនឯង ឬ​ដៃ​របស់​នាង​) ប្រសើរ​ជាង​ការ​ចាប់​គោះ​បោក​លើ​មុខ ហើយ​រុញ​បុករុក​ចូល​ណែន​មាត់​ស្រី​ស្នេហ៍​របស់​ខ្លួន ។

២-​មិន​គួរ​បញ្ចេញ​ទឹកកាម​ដាក់​លើ​ផ្ទៃមុខ ក្នុង​មាត់ ឬ​លើ​ដើមទ្រូង​របស់​ស្ដ្រី​ជា​គូស្នេហ៍ ។ ផលិតករ​ភាពយន្ដ​សិច​ជា​ទូទៅ​ចង់បាន​បំផុត​គឺ​ប្រាក់​ចំណេញ ហើយ​ពួក​គេ​ដឹង​ច្បាស់​ថា បណ្ដា​អ្នក​ទស្សនា​អាច​នឹង​ចង់​ដឹង​ឱ្យ​ច្បាស់​នូវ​កាម​តម្រេក​របស់​បុរស ។ ចំពោះ​អ្នក​វិញ ចង់​ធ្វើ​បែប​នេះ​គួរ​សុំ​យោបល់ និង​ការ​យល់ព្រម​ពី​នាង​ជា​មុន​សិន ។ តែ​យ៉ាងណា សុភាព​នារី​ទូទៅ​ពិតជា​មិន​ចូល​ចិត្ដ​ឱ្យ​ដៃគូ​ខ្លួន​ជម្រុះ​ទឹកកាម​ដាក់​លើ​មុខ ខ្នង ដោះ ឬ​គូទ​របស់​នាង​ទេ ។

៣-​ប្រើ​ក្បាច់​រួម​ភេទ​បែប​ជើងទ្រ​មេឃ ៖ នេះ​ជា​ស្នៀត​រួម​ភេទ​ដែល​ធ្វើ​ឱ្យ​ដៃគូ​ទាំង​ទ្វេ​ងាយ​នឹង​គ្រោះថ្នាក់ ឬ​ឈឺចាប់ ។ គ្រោះថ្នាក់​សម្រាប់​ស្ដ្រី​គឺ​អាច​គ្រេច​.​ក ឬ​ចង្កេះ ខណៈ​បុរស​អាច​នឹង​ភ្លាត់​គ្រេច​លិង្គ ។ ស្នៀត​នេះ​តម្រូវ​ឱ្យ​ស្ដ្រី​ដេក​សំយុងក្បាល​ចុះ ហើយ​លើកជើង​ទាំង​ពីរ​ឡើង​លើ ខណៈ​បុរស​ឈរ​ពាក់កណ្ដាល​អង្គុយ​រួញ​រួច​ញាត់​លិង្គ​ចូល ។

៤-​រួម​ភេទ​តាម​មាត់ ៖ ស្ទើរតែ​គ្រប់​រឿង តារា​សិច​ប្រើ​ឥរិយាបថ​រួម​ភេទ​បែប​នេះ ។ តួអង្គ​បុរស​តែង​យក​លិង្គ​របស់​ខ្លួន​រុកចូល​ដល់​ក្រ​ឡើ​តតួ​អង្គ​ស្រី ។ ការ​ធ្វើ​បែប​នេះ ព្រោះ​គេ​ជឿ​ថា ចំណុច​សម្រើប​របស់​ស្ដ្រី​នៅ​ជិត​ក្រ​ឡើ​ត ។ តែ​ការ​ពិត​នោះ​ជា​ជំនឿ​ខុសឆ្គង ។ ផ្ទុយ​មក​វិញ ក្នុង​ជីវិត​ពិត​ការ​បុករុក​ដល់​បំពង់ក​បែប​នេះ​អាច​បណ្ដាល​ឱ្យ​នាង​ខក់​ក្អួត​បាន ហើយ​ការ​សប្បាយ​អាច​នឹង​បាត់បង់ ។

៥-​រួម​ភេទ​តាម​រន្ធ​គូទ ៖ សិច​បែប​នេះ​វា​ក្លាយទៅជា​រឿង​សាមញ្ញ​ទៅ​ហើយ ។ គ្មាន​ខ្សែភាពយន្ដ​សិច​ណាមួយ​ដែល​ថា​គ្មាន​ឈុត​ឆាក​រួម​ភេទ​តាម​រន្ធ​គូទ​ទេ ។ ប៉ុន្ដែ​ក្នុង​ជីវិត​ពិត​គេ​មិន​គួរ​អនុវត្ដ​បែប​នេះ​ទេ ដ្បិត​វា​អាច​នឹង​ធ្វើ​ឱ្យ​ស្ដ្រី​ជា​ដៃគូ​រលាក​រន្ធ​គូទ ក្រហល់ក្រហាយ ។ ចំពោះ​ភាពយន្ត​សិច​វិញ​គឺ​ពុំ​មាន​បញ្ហា​នោះ​ទេ ដ្បិត​គេ​អាច​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​សម្រួល​កុំឱ្យ​ឈឺចាប់ ។ គេ​អាច​នឹង​ប្រើ​ប្រេងរំអិល​គ្រប់​ប្លង់​ថត ។

៦-​ក្បាច់​រួម​ភេទ A.T.M ៖ នេះ​ជា​ស្នៀត​រួម​ភេទ​លើ​ទីតាំង​ពីរ​ផ្សេង​គ្នា ដំបូង​ញាត់​លិង្គ​តាម​រន្ធ​គូទ ភ្លាម​ៗ​ដក​លិង្គ​យក​ទៅ​ដាក់​ចូល​ក្នុង​មាត់​ស្ដ្រី​ជា​ដៃគូ ដែល​ឥរិយាបថ​បែប​នេះ​មិន​គួរ​យក​មក​ប្រើ​ក្នុង​ជីវិត​ពិត​ទេ វា​គួរ​ឱ្យ​ខ្ពើមរអើម​មួយ​សម្រាប់​ស្ដ្រី បើ​ទោះជា​គូទ​របស់​ខ្លួន​ក៏​ដោយ ។ ការ​ប្រើ​ឥរិយាបថ​មិន​ទំនង​បែប​នេះ​វា​ហាក់ដូចជា​សត្វ​ធាតុ​ដែល​លិទ្ធ​គូទ​ខ្លួនឯង​អីុ​ចឹ​ង​៕​